Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

ធនាគារ​អេស៊ីលីដា​ជាប់​ចំណាត់ថ្នាក់​ធនាគារ​មាន​សុវត្ថិភាព​ខ្ពស់បំផុត​ក្នុងចំណោម​ធនាគារ​ធំៗ​៥០​ទូទាំង​ពិភពលោក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា​មោទកភាព​ណាស់​សម្រាប់​កម្ពុជា​លើ​វិស័យ​ហិរញ្ញវត្ថុ​ដែល​ធនាគារ​អេស៊ីលីដា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ធនាគារ​មាន​សុវត្ថិភាព​ខ្ពស់បំផុត​(theSafestBank)​ប្រចាំឆ្នាំ​២០១៩​ក្នុងចំណោម​ធនាគារ​ចំនួន​៥០​ទូទាំង​ពិភពលោក​។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​GlobalFinance​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​បាន​ឱ្យដឹងថា​ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក​(GlobalFinance)​បានធ្វើ​ការសិក្សា​តាមដាន​អង្កេត​។​ជាពិសេស​មួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ទៅលើ​ធនាគារពាណិជ្ជ​ធំៗ​ល្បីៗ​ចំនួន ១១០​នៅ​ជុំវិញ​ពិភពលោក​។​ជា​លទ្ធផល​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មូ​យ​នេះ​បាន​ចាត់​ចំណាត់ថ្នាក់​ធនាគារពាណិជ្ជ​ល្បីៗ​ចំនួន​៥០​ធនាគារ​ជាប់​ឈ្មោះ​ជា​ធនាគារ​ដែលមាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​បង្អស់​នៅលើ​ពិភពលោក​។​ ​គួរឱ្យ​ចាប់អារម្មណ៍​និង​កត់សម្គាល់​នោះ​ក្នុងចំណោម​ធនាគារ​ធំៗ​ល្បីៗ​ទាំង​៥០​គឺមាន​ធនាគារពាណិជ្ជ​របស់​ប្រទេស​កម្ពុជា​ដ៏​ល្បី​មួយ​គឺ​ធនាគារ​អេស៊ីលីដា​ត្រូវបាន​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​សកលលោក​ចាត់ថ្នាក់​ទទួល​បាន​ពានរង្វាន់​ជា​ធនាគារ​ដែលមាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​បង្អស់​នៅលើ​ពិភពលោក​។​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ទើបនឹង​ចេញ​ថ្មីៗ​នេះ បានឱ្យដឹង​ទៀតថា​គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ​ល្បីៗ​ទាំង ៥០​។ ​ត្រូវបាន​តាមដាន​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ Moody’s, Standard #38;PoorandFitch​។​ធនាគារពាណិជ្ជ​ល្បីល្បាញ​ទាំង​៥០​ដែល​ទ​ទូល​បាន​ពានរង្វាន់​ជា​ធនាគារ​មាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​លើ​ពិភពលោក​នេះ មកពី​ទ្វីបអាស៊ី អាហ្វ្រិក អាមេរិក និង អឺរ៉ុប ។​ ​ទាក់ទង​នឹង​ការផ្តល់​ចំណាត់ថ្នាក់​នេះ​លោក​បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​មានប្រសាសន៍ថា​៖​ចំនុច​សំខាន់ៗ​ដែល​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​បាន​វាយតម្លៃ​ខ្ពស់ និង ចាត់​ចំណាត់ថ្នាក់​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ដែលមាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​បង្អស់​នៅលើ​ពិភពលោក​។​ គឺ​គេ​បាន​វាយតម្លៃ​ត្រួតពិនិត្យ​មើល​ទៅលើ​សមត្ថ​ភាព​កម្លាំង​របស់​ធនាគា​រ​អេស៊ីលីដា​ស្ថាន​មានការ​លូតលាស់​ប្រកបដោយ​ចីរភាព​មើល​ទៅលើ​កម្លាំង​ប្រតិបត្តិការ​ទូលំទូលាយ​ពិនិត្យមើល​កម្លាំង​ទុន​ខ្លាំង​មើលទៅ​លើ​គុណភាព​ទ្រព្យសកម្ម​អភិបាលកិច្ច​ល្អ​និង​វិសាលភាព​នៃ​ការធ្វើ​ប្រតិបត្តិការ​ស្ថាប័ន​អេស៊ីលីដា​មាន​ភាពរឹងមាំ​ខ្លាំង​ល្អ​។​ ​លោក​អ៊ី​ន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បានចាត់ទុក​លទ្ធផល​នេះ​គឺ​មោទនភាព​របស់​កម្ពុជា​ដែលមាន​ធនាគារ​មួយ​បានបង្ហាញ​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ជា​ធនាគារដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោក(TheSafestBanksByCountry2019)​ត្រូវបាន​វាយតម្លៃ​ដោយ​ស្ថាប័ន​ដ៏​ធំ​របស់​អន្តរជាតិ​។​ ​ គួរកត់សម្គាល់​ផងដែរ​ថា​ប្រាក់ចំណេញ របស់​ធនាគារ​អេស៊ីលីដា នៅ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​រំពឹងថា អាច​នឹង​កើនឡើង​លើស​ផែនការ​កំណត់ ប្រាក់ចំណេញ​ធនាគារ​នេះ សម្រេចបាន​ប្រមាណ​៨៦​ភាគរយ នៃ​ផែនការ​រួចទៅហើយ​៕S/ ​

Related news

Latest News
Hashtags:   

ធនាគារ​អេស៊ីលីដា​ជាប់​ចំណាត់ថ្នាក់​ធនាគារ​មាន​សុវត្ថិភាព​ខ្ពស់បំផុត​ក្នុងចំណោម​ធនាគារ​ធំៗ​៥០​ទូទាំង​ពិភពលោក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources