Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​បុគ្គល​ឆ្នើម​២​រូប​នៅ​កម្ពុជា​ដែល​ចំណែក​ក្នុងការ​ពង្រឹង​រវាង​ជប៉ុន​និង​កម្ពុជា

​ដោយៈ​សុផល​/​ភ្នំពេញៈ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លងទៅ​បានប្រកាស​អំ​ពី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០១៩​ផ្តល់ជូន​ដល់​បុគ្គល​ឆ្នើម​។​ដើម្បី​ទទួលស្គាល់​ការចូលរួមចំណែក​រប​ស់​ពួកគាត់​ក្នុង​កិច្ចការ​សាធារណៈ​ឬ​ជាតិ​និង​សមិទ្ធិផល​ដ៏​លេចធ្លោ​របស់​ពួកគាត់​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​នៅក្នុង​សង្គម​។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា​សម្រាប់​ប្រទេស​កម្ពុ​ជាមាន​បុគ្គល​ឆ្នើម​២​រូប​ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​ការចូលរួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ជប៉ុន​និង​កម្ពុជា​។​ អ្នកឧកញ៉ា​បណ្ឌិត​សៀង​ណាំ​សមាជិក​រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​គ្រឿង​ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon”​។​ជាការ​ទទួលស្គាល់​ការចូលរួម​វិភាគទាន​របស់​ឯកឧត្ដម​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​និង​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ជប៉ុន និង ព្រះរាជាណាចក្រ​កម្ពុជា​។​ ​លោក Teruo Jinnai ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អតីត​តំណាង​អង្គការ​យូណេស្កូប្រចាំកម្ពុជានឹងទទួលគ្រឿងឥស្សរិយយស“TheOrderofSecredTreasure,GoldandSilverRays”​។​ជាការ​ទទួលស្គាល់​ការចូលរួម​វិភាគទាន​របស់លោក​ក្នុងការ​ចូលរួមចំណែក​ជម្រុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន​និង​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ក៏ដូចជា​ការលើកស្ទួយ​វប្បធម៌​កម្ពុជា​នៅលើ​វេទិកា​អន្តរជាតិ​ក្នុងនោះ​រួមមាន​អង្គការ​យូណេស្កូ​ផងដែរ​។​សេចក្តីប្រកាស​ដដែល​នេះ​បានឱ្យដឹង​ទៀតថា​៖​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយស នឹង​រៀបចំឡើង​នៅពេល​ខាងមុខនេះ​៕S/ ​

Related news

Latest News
Hashtags:   

រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​បុគ្គល​ឆ្នើម​២​រូប​នៅ​កម្ពុជា​ដែល​ចំណែក​ក្នុងការ​ពង្រឹង​រវាង​ជប៉ុន​និង​កម្ពុជា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources