Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

​ប្រវត្តិ​និង​អត្ថន័យ​នៃ​ពិធី​បណ្តែតប្រទីប​

ដោយៈ មេសា​/​ភ្នំពេញៈ ពាក្យ​ថា​ប្រទីប​គឺជា​ភាសាសំស្ក្រឹត​បើជា​ភាសាបាលី​ហៅថា​បទីប (​ប៉ាក់ ទីប ) ប្រែជា​ខេមរភាសា​ថា​គ្រឿង​បំភ្លឺ​បាន​ដល់​ឧបករណ៍​ទាំងឡាយ​មានដូចជា​ចង្កៀងគោម​និង​អំពូល​ភ្លើងអគ្គិសនី​ជាដើម ដែលជា​របស់​អាច​ញ៉ាំង​ទី​ងងឹត​ឱ្យគេ​អាច​មើលឃើញ​ដោយ​ភ្នែក​ធម្មតា​បាន ។​ ​ពុំទាន់​មាន​ឯកសារ​ណា​បញ្ជាក់ថា​ពិធី​បណ្តែតប្រទីប​ត្រូវបាន​ចាប់ផ្តើម​ធ្វើ​ដំបូង​នៅក្នុង​សម័យកាល​ណា​ឡើយ​ដោយ​គេ​គ្រាន់តែ​បានដឹងថា​ពិធី​បណ្តែតប្រទីប​គឺជា​ទំនៀម​ដ៏​មាន​វ័យ​ចំណាស់​ដែល​ត្រូវបាន​សង្គម​ខ្មែរ​។​ព្រោះ​ពិធី​នេះ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការគោរព​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​។​ ​របៀប​ធ្វើ​និង​បណ្តែតប្រទីប​ដើមឡើយ​ខេ​មរ​ពុទ្ធសាសនិក​ប្រារព្ធ​ទំនៀម​បណ្ដែតប្រទីប​នៅវេលា​យប់​ថ្ងៃ ១៥ កើត ខែ អស្សុជ ដែលជា​យប់​ថ្ងៃ​ចេញ​ព្រះវស្សា ។ ប្រទីប​នា​គ្រានោះ គឺ​គេ​រៀបចំ​ក្បូន​ធ្វើ​ពី​ដើម​ចេក មាន​រាង​ជា​ដូច​ទូក ឬ ដូចជា សំពៅ អុជ​បំភ្លឺ​ទៅដោយ​ភ្លើងចង្កៀង និង ភ្លើងទៀន​ជាដើម​នៅ​ក្បូន​។ ឬ ទូក​ដើម​ចេក​នោះ​ផ្ទុក​ដោយ​ស្រូវ​អង្ករ​ផ្លែឈើ​នំចំណី​និង​អាហារ​ជាច្រើន​មុខ​។​ប្រទីប​មួយ​នោះ​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ក្បូន ហើយ​នោះ​គឺជា​ប្រទីប​របស់​វត្ត ឬ ជា​ប្រទីប​រួម​របស់​អ្នកភូមិ​ចំណុះជើងវត្ត ណាមួយ​។​ ​ទីទៃ​ពីនេះ​ទៅ ក៏មាន​អ្នកខ្លះ​ដែល​ស្រឡាញ់​ប្រទីប​និង​មានចិត្ត​ជ្រះថ្លា​ជ្រាលជ្រៅ​ចំពោះ​ព្រះពុទ្ធសាសនា ក៏​រចនា​ប្រទីប​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែលមាន​ទំហំ​តូចៗ​ទៅតាម​លទ្ធភាព​និង​ការស្រឡាញ់​ពេញចិត្ត​របស់​ពួកគេ​រៀងខ្លួន​។​រួច​នាំយកទៅ​ចូលរួម​បណ្តែត​ព្រោងព្រាត​ពាសពេញ​ផ្ទៃ​ទឹក​អម​លាយឡំ​ជាមួយ​ប្រទីប​របស់​វត្ត ឬ ប្រទីប​របស់​ភូមិ​ចំណុះជើងវត្ត នា​រាត្រី​ពេញបូណ៌មី​ខែអស្សុជ​ដ៏​សែន​មនោ​រម្យ នោះដែរ ។ ​រីឯ​ការ​ប្រារព្ធ​ពិធី​បណ្តែតប្រទីប​ទាំងនោះ​ទៀតសោត គឺ​គេ​ធ្វើ​នៅក្នុង​ទឹកទន្លេ ទឹកស្ទឹង ទឹក​បឹង ទឹក​ព្រែក ឬ ទឹកស្រះ ដែល​នៅក្នុង​វត្ត ឬ​នៅក្បែរ​វត្ត​គឺ​អាស្រ័យទៅលើ​ភូមិសាស្ត្រ​នៃ​និគម​ន៍​នីមួយៗ​។​បច្ចុប្បន្ននេះ និគម​ន៍​ខ្លះ​នៅតែ​រក្សាបាន​នូវ​ប្រពៃណី​បណ្តែតប្រទីប​នៅ​យប់​ថ្ងៃ​ចេញ​វស្សា​នៅឡើយ ។​ជាពិសេស វត្ត​អារាម ដែល​ស្ថិតនៅតាម​ដង​ទន្លេ​។​ ​លុះ​គ្រា​ក្រោយមក​នៅពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ត្រូវបាន​ធ្វើឡើង​នៅមុខ​ព្រះបរមរាជវាំង​ពិធី​បណ្តែតប្រទីប​ក៏ត្រូវ​បាន​គេ​នាំយកមក​ប្រារព្ធ​នាពេល​រាត្រី​នៃ​ពិធី​បុណ្យអុំទូក​ដែរ​គឺ​នៅ​រាត្រី​១៤​កើត​១៥​កើត​និង​១​រោជ​ខែកត្តិក​។​ដើម្បី​ញ៉ាំង​ពិធីបុណ្យ​អុំទូក​ឱ្យ​កាន់តែ​មាន​ភាព​ឱឡារិក​និង​គួរ​ជាទី​រីករាយ​ជ្រះថ្លា​មួយកម្រិត​ទៀត​។​ ​ [ ]

Related news

Latest News
Hashtags:   

​ប្រវត្តិ​និង​អត្ថន័យ​នៃ​ពិធី​បណ្តែតប្រទីប​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources