Saturday 16 November 2019
Home      All news      Contact us      English
postnews - 7 days ago

អាសូរណាស់! រថយន្តមិនចាំម៉ាក បុកស្ត្រីម្នាក់ កំពុងដើរឆ្លងផ្លូវស្លាប់យ៉ាងរន្ធត់

កណ្តាល: កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣២នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៤ មុខភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកអ្នកថ្មើរជើង។ ជនរងគ្រោះឈ្មោះ នន់ស៊ីណែត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត មុខរបរ អាជីវករលក់ឥដ្ឋ (អ្នកថ្មើរជើង) បានចុះពីលើរថយន្ត ដើរឆ្លងផ្លូវពីជើងទៅត្បូង ទៅកន្លែងស្ថានីជញ្ជីងថ្លឹងរថយន្ដ ហួសពាក់កណ្ដាលទ្រូងផ្លូវ ក៏មាន រថយន្ត០១គ្រឿង មិនចាំម៉ាក ធ្វើដំណើរពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) មកបុកបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង ហើយភ្លាមៗនោះ រថយន្តបង្ក បានបើករត់គេចបាត់ស្រមោល។ មូលហេតុ៖ បណ្តាលមកពី អ្នកថ្មើរជើង ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែករថយន្ដបង្ក បើកលឿន។ ក្រោយកើតហេតុ សមត្ថកិច្ច ចុះធ្វើកំណត់ហេតុរួច ក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related news

Latest News
Hashtags:   

អាសូរណាស់

 | 

រថយន្តមិនចាំម៉ាក

 | 

បុកស្ត្រីម្នាក់

 | 

កំពុងដើរឆ្លងផ្លូវស្លាប់យ៉ាងរន្ធត់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources