Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

ក្រសួងការងារ រៀបចំពិធីហូបអំបុកខ្មែរ “ការពារ ជាតិ សាសនា ព្រះ​មហាក្សត្រ”

ដោយ:ដេប៉ូ/ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩វិច្ឆិកានេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីហូបអំបុកខ្មែរ “ការពារ ជាតិ សាសនា ព្រះមហាក្សត្រ” ដើម្បីបង្ហាញពីការរួបរួមសាមគ្គីជាកម្លាំង ការពារជាតិ សាសនា ព្រះមហាក្សត្រ និងជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍជាតិ។ ការរៀបចំពិធីហូបអំបុកខ្មែរនៅថ្ងៃទី៩វិច្ឆិកានេះដែរក៏ គឺជាថ្ងៃដែលប្រទេសយើង ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងជាថ្ងៃបុណ្យកំណើត នៃកងយោធពលខេមរភូមិន្ទ។ គួរបញ្ជាក់ថានៅថ្ងៃនេះគឺប្រជារាស្រ្តខ្មែរទូទាំងនគររួបរួមសាមគ្គីគាំទ្ររាល់វិធានការផ្លូវច្បាប់ទាំងអស់របស់រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតនូវទង្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ រដ្ឋប្រហារដូររបបរាជានិយម និងរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងគូកន។ ៩វិច្ឆិកាប្រជារាស្រ្តខ្មែរបានចូលរួមអបអរសាទរប្រារព្វទិវាឯករាជ្យជាតិខ្មែរ និងចូលរួមពិធីទទួលទានអំបុកខ្មែរ ដើម្បីថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រឱ្យបានស្ថិតស្តេគង់វង់ជាដាច់ខាត។ ដូច្នះ ស្មារតី៩វិច្ឆិកា គឺ ការពារជាតិ សាសនា ព្រះមហាក្សត្ររបស់យើង។ គួរបញ្ជាក់ថាការរៀបចំពិធីនេះ ក៏មានគោលបំណងក្រើនរំលឹក ការយល់ដឹងអំពីប្រវត្តិ និងសកម្មភាពអកអំបុក ដើម្បីចូលរួមថែរក្សាកេរ្តិ៍ដំណែលដូនតា ដែលបានបន្សល់ទុកឱ្យបានគង់វង្សល្អ ដល់កូនចៅជំនាន់ក្រោយបានស្គាល់ បានឃើញ និងបានដឹងគ្រប់ៗគ្នាផងដែរ៕B/

Related news

Latest News
Hashtags:   

ក្រសួងការងារ

 | 

រៀបចំពិធីហូបអំបុកខ្មែរ

 | 

“ការពារ

 | 

សាសនា

 | 

ព្រះ​មហាក្សត្រ”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources