Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

វត្ត​អង្គ​សិរី​រៀបចំ​ពិធី​ដាល់អំបុក​និង​ទទួលទាន​អំបុក​សន្តិភាព​“​អំបុក​ខ្មែរ​ថែ​ជាតិ​សាសនា​ព្រះមហាក្សត្រ​”

ដោយ​បូ​រិ​ន​/​កណ្តាលៈ​ព្រះគ្រូ​សិរី​ពោធិញាណ​នឿន​កុសល​ប្រធាន​មូលនិធិ​មនុស្ស​ធ៌​ម​វត្ត​អង្គ​សិរី​និង​ជា​ព្រះចៅអធិការ​វត្ត​អង្គ​សិរី រួមជាមួយ​ពុទ្ធបរិស័ទ រស់នៅ​ឃុំ​អន្លង់​រមៀត​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​បានរៀបចំ​ពិធី​ដាល់អំបុក​និង​ទទួលទាន​អំបុក​សន្តិភាព “​អំបុក​ខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ​”​។​ ​ព្រឹត្តិការណ៍​នៃ​ទិវា​ហូប​អំបុក​នា​ព្រឹក​នេះ​ក៏មាន​ការចូលរួម​ពី​លោកស្រី​អោម​រចនី​គណៈ​ពង្រឹង​ស្រុក​កណ្តាលស្ទឹង​លោក​អភិបាលរង​ស្រុក​កណ្តាលស្ទឹង​។​ក្នុងនោះ​ក៏មាន​ក្រុមប្រឹក្សាឃុំ​-​ស្រុក​សមាគមន៍​នារី​ស្រុក​ដោយ​មានការ​ឧបត្ថម​ទាំងស្រុង​ពី​លោក​វីរៈ​វ៉​ធើរ​មាន​នំ​បញ្ចុក​១​តោន​ទឹក​សុទ្ធ​៥០០​យួរ​ត្រី​សាច់មាន់​សាច់ជ្រូក បន្លែ និង​អក​កា​ដង់​ផងដែរ​។​ ​ព្រះគ្រូ​សិរី​ពោធិញាណ​នឿន​កុសល​ប្រធាន​មូលនិធិ​មនុស្ស​ធ៌​ម​វត្ត​អង្គ​សិរី​និង​ជា​ព្រះចៅអធិការ​វត្ត​អង្គ​សិរី មាន​សង្ឃដីកា​ថា អំបុក​ជា​ឈ្មោះ ចំណី ធ្វើ ដោយ យក គ្រាប់ ស្រូវ ទុំ នៅ ស្រស់ មក លីង ឲ្យ ល្មម ដល់ ការ ហើយ ដាក់ ក្នុង ត្បាល់ ធំ បុក ផង ឆ្កៀស​ឆ្កៀល ផង (​ហៅ ថា ដាល់ អំបុក​) ឲ្យ ត្រាតែ ពៀច សំប៉ែត ខ្ចាត់ សំបក ស្រូវ ចេញ : អំបុក [ ]

Related news

Latest News
Hashtags:   

វត្ត​អង្គ​សិរី​រៀបចំ​ពិធី​ដាល់អំបុក​និង​ទទួលទាន​អំបុក​សន្តិភាព​“​អំបុក​ខ្មែរ​ថែ​ជាតិ​សាសនា​ព្រះមហាក្សត្រ​”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources