Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

បុរសញៀនស្រាជាប្រចាំម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួននៅនឹងដើមពោធិ៍

ខេត្តសៀមរាប៖ បុរសញៀនស្រាជាប្រចាំម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួននឹងដើមពោធិ៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នំា២០១៩ នៅចំណុចមាត់ស្រះសហគមន៍ ខាងជើងភូមិ ស្ថិតនៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។ ជនរងគ្រោះឈ្មោះ ឡូក យ៉ាង់កូ ភេទ ប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិភ្នំឃុំខាងលើ។ ឪពុកឈ្មោះ ឡាន់ ឡូយ អាយុ ៤៩ ឆ្នាំ និង ម្តាយឈ្មោះ ប្រោញ សុឃី អាយុ៤៦ឆ្នាំ ។ តាមការពិនិត្យរបស់សមត្ថកិច្ច សាកសពមានកម្ពស់ ១.៦០ ម៉ែត្រ សម្បុរសណ្តែកបាយ សក់ខ្លីពណ៌ខ្មៅ ស្លៀកខោជើងវែងពណ៌ខ្មៅពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ បានចងករនឹងក្រមាពណ៌ក្រហមលាយសចងភ្ជាប់នឹងមែកដើមពោធិ៍ នៅចំណុចមាត់ស្រះសហគមន៍ កម្ពស់ប្រវែងប្រហែល៣ម៉ែត្រ ហើយផ្នែកកសាកសពមានស្លាកស្នាមជាំខ្មៅ ដោយសាររឹតនឹងក្រមារ ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា ករណីនេះមិនមែនពាក់ព័ន្ធនិងរឿងឃាតកម្មទេ ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ The post បុរសញៀនស្រាជាប្រចាំម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួននៅនឹងដើមពោធិ៍ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុរសញៀនស្រាជាប្រចាំម្នាក់

 | 

សំរេចចិត្តចងក

 | 

សម្លាប់ខ្លួននៅនឹងដើមពោធិ៍

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources