Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

ផឹកផឹកឲ្យគេសែង ផឹកដើរខ្លួនឯងផឹកធ្វើអី! បុរសម្នាក់ស្រវឹងស្រា ដេកសន្លប់ក្បែរម៉ូតូពេលយប់ស្ងាត់

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ ដេកសន្លប់ក្បែរម៉ូតូរបស់ខ្លួន ទាំងយប់ងងឹតសូន្យ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី៨ វិច្ឆិកា ២០១៩ នៅខាងជើងវិទ្យាល័យបាភ្នំ ប្រហែល២០០ម៉ែត្រ ក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ។ បុរសដែលស្រវឹងស្រាជោកជាំ ដេកសន្លប់ក្បែរម៉ូតូរបស់ខ្លួននោះ មិនមាននរណាស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូអាសង់២០១៥ ព័ណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FE-0663។ ដោយខ្លាចមានជនខិលខូចមកលួចម៉ូតូជនរងគ្រោះយកទៅបាត់ អ្នកឃើញហេតុការណ៍បានទាក់ទងទៅសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ មកជួយមើល និងជូនគាត់ទៅគេហដ្ឋានវិញ៕ The post ផឹកផឹកឲ្យគេសែង ផឹកដើរខ្លួនឯងផឹកធ្វើអី! បុរសម្នាក់ស្រវឹងស្រា ដេកសន្លប់ក្បែរម៉ូតូពេលយប់ស្ងាត់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ផឹកផឹកឲ្យគេសែង

 | 

ផឹកដើរខ្លួនឯងផឹកធ្វើអី

 | 

បុរសម្នាក់ស្រវឹងស្រា

 | 

ដេកសន្លប់ក្បែរម៉ូតូពេលយប់ស្ងាត់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources