Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

កំពូលមហាសេដ្ឋីអាមេរិកលំដាប់លេខរឿងទី៩ ចូលរួមប្រកួតយកតំណែងប្រធានាធិបតីឆ្នាំ២០២០ លោកដូណាល់ ត្រាំ បង្ហោះសារថា មុខជាបរាជ័យ…

វ៉ាស៊ីនតោន៖ មហាសេដ្ឋីមុខជំនួញនៅញូយ៉ក លោកម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) បានសម្រេចចិត្តចូលរួមប្រកួតប្រជែងយកតំណែងបេក្ខភាពប្រធានាធិបតីអាមេរិក ដើម្បីឈានទៅប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ មហាសេដ្ឋី ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) ទើបតែបានចុះឈ្មោះនៅរដ្ឋអាឡាបាម៉ា (Alabama) សម្រាប់ការប្រកួតប្រជែងយកតំណែងជាបេក្ខជនចម្បង ឬជាបេក្ខភាពតែមួយគត់របស់បក្សប្រជាធិបតេយ្យ ដើម្បីបន្តទៅប្រកួតក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ខាងមុខនេះ ក្នុងចំណោមបេក្ខជនប្រធានាធិបតីសរុប ១៧រូប នៃគណបក្សប្រជាធិបតេយ្យអាមេរិក ដែលក្នុងនោះមានស្រ្តី០៥នាក់។ កាលពីខែមីនា ឆ្នាំ២០១៩ មហាសេដ្ឋី ម៉ៃឃើល ប្លូមប៊ឺក ធ្លាប់បានប្រកាសថា លោកនឹងមិនចូលប្រឡងប្រណាំងយកតំណែងប្រធានាធិបតីនោះទេ។ ខណៈនេះ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យអាមេរិក ដែលមានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់រួមមានលោកស្រី អេលីហ្សាប៊ែត វ៉ារែន (Ellizabeth Warren), លោក ប៊ឺនី សេនដឺស៍ (Bernie Sanders) [ ] The post កំពូលមហាសេដ្ឋីអាមេរិកលំដាប់លេខរឿងទី៩ ចូលរួមប្រកួតយកតំណែងប្រធានាធិបតីឆ្នាំ២០២០ លោកដូណាល់ ត្រាំ បង្ហោះសារថា មុខជាបរាជ័យ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

កំពូលមហាសេដ្ឋីអាមេរិកលំដាប់លេខរឿងទី៩

 | 

ចូលរួមប្រកួតយកតំណែងប្រធានាធិបតីឆ្នាំ២០២០

 | 

លោកដូណាល់

 | 

ត្រាំ

 | 

បង្ហោះសារថា

 | 

មុខជាបរាជ័យ…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources