Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

ម្ចាស់មិននៅ! ត្រូវជនសង្ស័យឡើងផ្ទះលួចលុយអស់ពីក្នុងទូ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ខណៈដែលម្ចាស់ផ្ទះចេញទៅធ្វើការបាត់ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះគេ រួចលួចលុយអស់មួយចំនួន ចុងក្រោយជនរងគ្រោះជាម្ចាស់ផ្ទះដឹង ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីនេះបានកើតឡើង នៅវេលាម៉ោង១៩និង១០នាទី ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ។ ជនសង្ស័យ ឈ្មោះ ដុំ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ជា ហ៊ុន ភេទស្រី អាយុ៣៦ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិឃុំខាងលើ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចចំនួន៤លើកមកហើយ រួមទាំងធ្លាប់លួចម៉ូតូ របស់ជនរងគ្រោះផងដែរ ។ លុះមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក នៅពេលជនរងគ្រោះចេញពីផ្ទះទៅធ្វើការរោងចក្រ នៅឆ្ងាយពីផ្ទះ ដោយទុកឲ្យកូនៗនៅចាំផ្ទះ ។ លុះរហូតមកដល់វេលាម៉ោង៧ យប់ ជនរងគ្រោះបានចេញពីធ្វើការមកផ្ទះវិញ ស្រាប់តែមានអ្នកជិតខាងប្រាប់ថា បានឃើញជនសង្ស័យ បានឡើងទៅលើផ្ទះ ឮដូច្នេះ ជនរងគ្រោះបាន ឡើងទៅលើផ្ទះមើលសម្ភារៈ និងទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងទូ [ ] The post ម្ចាស់មិននៅ! ត្រូវជនសង្ស័យឡើងផ្ទះលួចលុយអស់ពីក្នុងទូ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ម្ចាស់មិននៅ

 | 

ត្រូវជនសង្ស័យឡើងផ្ទះលួចលុយអស់ពីក្នុងទូ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources