Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

សភាពការណ៍​នៅ​តាម​បណ្ដា​ច្រកព្រំដែន​ខ្មែរ​-​ថៃ នា​ថ្ងៃ​ទី៩ វិច្ឆិកា​នេះ

-​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​ចំណុច​ព្រំដែន​ប៉ោយ​ប៉ែ​ត ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូត​មក​ដល់​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃនេះ មាន​សភាពការណ៍​ធម្មតា ដោយ​មិន​មាន​បាតុភាព​ណាមួយ ឬ​ការ​ប្រមូលផ្តុំ​កម្លាំង​មហាជន​ខុស​ពី​ប្រក្រតី​ទេ ។ ប៉ុន្តែ​នៅ​ព្រឹក​មិ​ញ​នេះ កម្លាំង​សមត្ថកិច្ច​បាន​សម្រេច​ឃាត់ខ្លួន​យុវជន​ម្នាក់ សួរ​ចម្លើយ​នៅ​នឹង​កន្លែង នៅ​ចំណុច​ព្រំដែន​ប៉ោយ​ប៉ែ​ត សង្ស័យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ក្រុម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ខណៈ​ដែល​យុវជន​ម្នាក់​នោះ​បាន​ទៅ​កាន់​ចំណុច​ព្រំដែន ហើយ​និយាយ​គាំទ្រ​ដល់​សកម្មភាព​របស់​លោក សម រ​ង្ស៉ី និង​បក្ខពួក ។ -​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ៖ សម្រាប់​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ជាប់​ព្រំដែន​ប្រទេស​ថៃ​នេះ បើ​មន្ត្រី​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រក​ព្រំ បាន​បញ្ជាក់​ថា «​ជា​ធម្មតា​ទេ ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ជាមួយ​រថយន្ត​ទេសចរណ៍​ចេញចូល​ជា​ធម្មតា មិន​មានអី​ប្រែប្រួល​ផង ពួក​យើង​ប្រចាំ​នៅ​ទី​នេះ មិន​មានអី​ផង​»​។​ -​ច្រក​ទ្វារ​អន្តរជាតិ​ដូង ខេត្តបាត់ដំបង ៖ មន្ត្រី​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ដែល​ជាប់​ព្រំដែន​ថៃ​ឯណោះ​វិញ បាន​បញ្ជាក់​ថា «​មិន​មានអី​ជា​ការ​កត់សម្គាល់​នោះ​ឡើយ ធម្មតា​ទេ បងប្អូន​យើង​ចេញចូល​ធម្មតា ហើយ​កម្លាំង​របស់​យើង​ឈរជើង​នៅ​ទីនោះ​ធម្មតា និង​នាំ​គ្នា​ហូប​អំបុក​យ៉ាង​ឆ្ងាញ់ ដែល​ជា​ទិវា​ពិសា​អំបុក​ទូ​ទាំង​ប្រទេស ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ តប​តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន [ ] The post សភាពការណ៍​នៅ​តាម​បណ្ដា​ច្រកព្រំដែន​ខ្មែរ​-​ថៃ នា​ថ្ងៃ​ទី៩ វិច្ឆិកា​នេះ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សភាពការណ៍​នៅ​តាម​បណ្ដា​ច្រកព្រំដែន​ខ្មែរ​

 | 

នា​ថ្ងៃ​ទី៩

 | 

វិច្ឆិកា​នេះ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources