Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

តារាសម្ដែងសុខ ពិសិដ្ឋ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ដួលខ្លួនឯង បាត់បង់ជីវិត

ខេត្តកណ្តាល៖ បុរសជាតារាសម្ដែង និងជាងថតរូបម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿន បានរេចង្កូតដួលដោយខ្លួនឯង ហើយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤១ និង៤២ ស្ថិតនៅចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ។ ជនរងគ្រោះ ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាតារាសម្ដែង និងជាជាងថតរូប មានទីលំនៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក HONDA ZOOMERX ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ 1AK-1882 ធ្វើដំណើរពីអ្នកលឿង ទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតដួលដោយខ្លួនឯង ហើយខ្ទាតអ្នកបើកម៉ូតូ ទៅប៉ះម៉ូតូមួយគ្រឿងទៀត (មិនចាំម៉ាក) បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ [ ] The post តារាសម្ដែងសុខ ពិសិដ្ឋ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ដួលខ្លួនឯង បាត់បង់ជីវិត appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

តារាសម្ដែងសុខ

 | 

ពិសិដ្ឋ

 | 

ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍

 | 

ដួលខ្លួនឯង

 | 

បាត់បង់ជីវិត

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources