Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

អភិបាលរាជធានី ៖ សន្តិសុខ សណ្ដាប់​ធ្នាប់ក្នុងរាជធានីភ្នំពេញការពារបានល្អប្រសើរគ្មានបាតុភាពគំរាមកំហែងសន្ដិសុខ ក្នុងរាជធានីភ្នំពេញទេ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញ បានអះអាងថា សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ត្រូវធានាបានយ៉ាងល្អប្រសើរ ហើយមិនមានបាតុភាពណាមួយគំរាមកំហែងរំខានដល់ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក អំបុក និងសំពះព្រះខែ ដែលប្រារព្ធឡើងក្នុងរាជធានីភ្នំពេញនោះឡើយ។ លោកអភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តដោយរីករាយក្នុងព្រះរាជពិធីនេះ កុំបីមានការព្រួយបារម្ភពីបញ្ហាសន្តិសុខ។ ប្រជាពលរដ្ឋមួយចំនួនទាំងអ្នកនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបានបង្ហាញក្តីព្រួយបារម្ភមួយខ្លាចមានបាតុភាពចលាចលកើតឡើងក្នុងរាជធានីភ្នំពេញនៅថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បន្ទាប់ពីក្រុមជនក្បត់ជាតិ ដឹកនាំដោយ សម រង្ស៊ី រៀបចំគម្រោងវិលចូលមកកម្ពុជាវិញ។ ក្នុងពិធីពិសាអំបុក «ការពារជាតិ សាសនា ព្រះមហាក្សត្រ» នៅទីតាំងវត្តភ្នំ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដើរលេងកម្សាន្ដសប្បាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។ លោក ឃួង ស្រេង បញ្ជាក់ថា សន្ដិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញរបស់យើងនេះ ទទួលបានសុខ [ ]

Related news

Latest News
Hashtags:   

អភិបាលរាជធានី

 | 

សន្តិសុខ

 | 

សណ្ដាប់​ធ្នាប់ក្នុងរាជធានីភ្នំពេញការពារបានល្អប្រសើរគ្មានបាតុភាពគំរាមកំហែងសន្ដិសុខ

 | 

ក្នុងរាជធានីភ្នំពេញទេ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources