Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

ជីវិតមិនទៀងមែន! ប្រពន្ធទៅលេងស្រុក ប្ដីដេកនៅបន្ទប់ជួលម្នាក់ឯងមួយយប់ ព្រឹកឡើងស្លាប់

រាជធានីភ្នំពេញ៖ បុរសម្នាក់ខណៈប្រពន្ធទៅលេងស្រុក ដេកនៅបន្ទប់ជួលម្នាក់ឯងគាំងបេះដូងស្លាប់ ក្នុងបន្ទប់ជួល បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមានឈ្មោះ ស៊ុន រស់ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានទីលំនៅភូមិស្វាយទាប ឃុំចម្ការលើ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ តាមប្រពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះបានជូនប្រពន្ធឡើងជិះរថយន្តឈ្នួលទៅស្រុក តែជនរងគ្រោះមិនបានទៅជាមួយទេ ដោយសារជាប់ធ្វើការ។ ប្រភពដដែលបានបន្តទៀតថា លុះពេលយប់ ជនរងគ្រោះបានចេញពីធ្វើការ មកដល់បន្ទប់ក៏ចូលសម្រាកធម្មតាដូចសព្វដង រហូតដល់ព្រឹកថ្ងៃកើតហេតុ ដោយសារមិនឃើញជនរងគ្រោះចេញពីបន្ទប់ ទើបអ្នកជិតខាងនាំគ្នាទៅដាស់ មិនឮឆ្លើយតប ក៏នាំគ្នាធាក់ទ្វារចូល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ។ ក្រោយបែលកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះគាំងបេះដូងស្លាប់ និងបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត៕ The post ជីវិតមិនទៀងមែន! ប្រពន្ធទៅលេងស្រុក ប្ដីដេកនៅបន្ទប់ជួលម្នាក់ឯងមួយយប់ ព្រឹកឡើងស្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ជីវិតមិនទៀងមែន

 | 

ប្រពន្ធទៅលេងស្រុក

 | 

ប្ដីដេកនៅបន្ទប់ជួលម្នាក់ឯងមួយយប់

 | 

ព្រឹកឡើងស្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources