Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

រដ្ឋលេខាធិការ​វ​ង្សី វិស្សុត ចូលរួម​ទទួលទានអំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​ ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​មុខកំពូល​

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​ស្របតាម​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​យ៉ាង​សប្បាយរីករាយ​ទួលទានខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​។ ​ ​ដោយឡែក នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល នា​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ​លោក វ​ង្សី វិស្សុត​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល​និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​មុខកំពូល​រួមជាមួយ​បងប្អូន​ស្រុក​មុខកំពូល​និង​សហការី​ក្នុង​ជួរ​គណៈ​ពង្រឹង​គ្រប់លំដាប់​ថ្នាក់ ក៏បាន​ចូលរួម​សប្បាយរីករាយ និង​អបអរសាទរ​នូវ​ពិធី​ទទួលទាន​អំបុក​តេ​ជោ​សន្តិភាព ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅ​គ្រប់​ភូមិ និង​តាម​វត្ត​អារាម សរុប​ប្រមាណ ៧០ ទីតាំង នៅក្នុង​ឃុំ​ទាំង​៧ នៃ​ស្រុក​មុខកំពូល ខេត្តកណ្តាល ដោយមាន​អំបុក មាន​ចេក មាន​ដូង ផ្លែឈើ​ច្រើន​មុខ ភេសជ្ជៈ ទឹកបរិសុទ្ធ និង​ការ​រាំច្រៀង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ​។​ ​លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា ថ្ងៃទី​៩ ខែវិច្ឆិកា នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៦ ឆ្នាំ​២០១៩ នេះ មាន​លក្ខណៈពិសេស​ដោយ​សារ​មាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ពិធី​បុណ្យជាតិ​មួយ​ដ៏​ធំ​របស់​ខ្មែរ​យើង​នឹងត្រូវ​ប្រព្រឹត្តិ​ទៅ​បន្ត​ចាប់ពី​ថ្ងៃទី​១០-១១ និង​១២ ខែវិច្ឆិកា [ ]

Related news

Latest News
Hashtags:   

រដ្ឋលេខាធិការ​វ​ង្សី

 | 

វិស្សុត

 | 

ចូលរួម​ទទួលទានអំបុក​ខ្មែរ

 | 

ថែ​ជាតិ

 | 

សាសនា

 | 

ព្រះមហាក្សត្រ​

 | 

​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​មុខកំពូល​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources