Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់ ចូលរួម​ទទួលទាន​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុង​ឃុំ​ស្រែ​រនោង​

ដោយៈ​វិបុល​/​តាកែវ ៖ តប​ការអំពាវនាវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​ជួបជុំ ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា លោក​ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ឃុំ​ស្រែ​រនោង បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​ជួបជុំ​ទទួលទាន​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​ជប់លៀង​អបអរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិការ នៅក្នុង​មូលដ្ឋាន​ឃុំ​ស្រែ​ននោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០០​នាក់​បាន​ចូលរួមអបអរ​យ៉ាង​សប្បាយរីករាយ​។​ ​ លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា ការរៀបចំ​ពិធី​អកអំបុក​ថ្ងៃនេះ គឺ​ដើម្បី​អបអរសាទរ​ដល់​បុណ្យ​ឯករាជ្យ​ជាតិ ក៏ដូចជា បង្ហាញ​អំពី​ការ​សាមគ្គី​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទទួល​ទាន​អំបុក ដើម្បី​ការពារ​សន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ​។ ​លោក​បាន​បន្ថែមថា ការទទួល​ទាន​អំបុក​នេះ ក៏​ជាការ​ឆ្លើយតប​ចំពោះ​ក្រុម​ក្បត់ជាតិ ដែល​ចង់​បំផ្លិចបំផ្លាញ​ដល់​សន្តិភាព ដោយ​បង្ហាញថា ប្រជាពលរដ្ឋ​ស្រលាញ់​សន្តិភាព មិន​ចាញ់​ឧបាយកល​ជន​ក្បត់ជាតិ​ឡើយ​។​ ​ ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រួមគ្នា រួមគ្នា​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ ហើយ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ កុំ​ចូលរួម​ជាមួយ​ក្រុម​ណាមួយ ដែល​បង្ក​អសន្តិសុខ បំផ្លិចបំផ្លាញ​សន្តិភាព ដែល​កំពុងមាន​ផងដែរ​៕​B/

Related news

Latest News
Hashtags:   

ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់

 | 

ចូលរួម​ទទួលទាន​អំបុក​ការពារជាតិ

 | 

សាសនា

 | 

ព្រះមហាក្សត្រ

 | 

ក្នុង​ឃុំ​ស្រែ​រនោង​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources