Saturday 16 November 2019
Home      All news      Contact us      English
todaysharing - 7 days ago

មិនច្រណែនមិនបាន! ស្ងាត់ៗ Kimberley និង Mark Prin ចូលលុយគ្នាធ្វើរឿងនេះជាមួយគ្នា!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហារវាងតារាថៃស្រីកញ្ញា Kimberley និងលោក Mark Prin កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ អ្វីដែលពិសេសអ្នកទាំងពីរតែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនរំភើបនិងភ្ញាក់ផ្អើល។ ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ Kimberley បានផ្តល់កិច្ចសម្ភាសន៍ខ្លះៗជាមួយនឹងអ្នកកាសែតទាក់ទងនិងដំណើរកំសាន្តជាមួយគូស្នេហ៍កាលពីពេលថ្មីៗកន្លងទៅនេះ ដោយក្នុងនោះ Kimberley បានបង្ហើបត្រង់ៗថា៖ «បច្ចុប្បន្ននាងនិង Mark បានចូលលុយគ្នាទិញដី និងសង់ផ្ទះមួយកន្លែងនៅក្នុងខេត្តមួយ ប៉ុន្ដែនាងមិនបានថាផ្ទះនោះសង់សម្រាប់អាពាហ៍ពិពាហ៍នាងនោះទេ គ្រាន់តែនាងនិយាយថាបើសង់សម្រាប់អាពាហ៍ពិពាហ៍ នាងនឹងសង់ឲ្យធំជាងហ្នឹង»។ គួរបញ្ជាក់ផងដែរថា តាមប្រភពបានបញ្ជាក់ថា ផ្ទះដែល Kimberley និង Mark ចូលលុយគ្នាសង់នោះ គេគ្រាន់តែសម្រាប់លំហែកាយរបស់ពួកគេតែប៉ុនណោះ នេះពិតជាគួរឲ្យច្រណែនខ្លាំងណាស់៕ អត្ថបទដោយ៖ស៊ីវលី The post មិនច្រណែនមិនបាន! ស្ងាត់ៗ Kimberley និង Mark Prin ចូលលុយគ្នាធ្វើរឿងនេះជាមួយគ្នា! appeared first on TodaySharing News.

Related news

Latest News
Hashtags:   

មិនច្រណែនមិនបាន

 | 

ស្ងាត់ៗ

 | 

Kimberley

 | 

ចូលលុយគ្នាធ្វើរឿងនេះជាមួយគ្នា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources