Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

កងទ័ព​និង​ក្រុមគ្រួសារ​ការពារ​ព្រំដែន​ខេត្តព្រះវិហារ​ជួបជុំគ្នា​ពិសា​អំបុក​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កង​ទ​ព័​ជើងគោក​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​ដឹកនាំ​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​គ្រួសារ​ទ័ព​។​លោក បានរៀបចំ​ប្រារព្ធ​ពិធី​ពិសា​អំបុក​សាមគ្គី ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​យ៉ាង​សប្បាយរីករាយ​។​ ​នៅក្នុង​ឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្រី​ឌឹ​កបាន​ថ្លែងថា​ក្រៅពី​តួនាទី​ក្នុងការ​ពង្រឹង​ការការពារ​បូរណភាព​ទឹកដី​និង​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​នោះ​កងកម្លាំង​ទាំងអស់​ទូទាំង​កងពល​ធំ​បានរៀបចំ​ពិធី​នេះ​ឡើង​យ៉ាង​សប្បាយរីករាយ ស្របតាម​ការអំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​បានឱ្យដឹង​ទៀតថា​ការរៀបចំ​ពិធី​អកអំបុក​ថ្ងៃនេះ​គឺ​ដើម្បី​អបអរសាទរ​ដល់​បុណ្យ​ឯករាជ្យ​ជាតិ​ក៏ដូចជា​បង្ហាញ​អំពី​ការ​សាមគ្គី​គ្នា​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលទាន​អំបុក​ដើម្បី​ការពារ​សន្តិភាព​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​។​ ការទទួល​ទាន​អំបុក​នេះ​ក៏​ជាការ​ឆ្លើយតប​ចំពោះ​ក្រុម​ក្បត់ជាតិ​ដែលមាន​បំណង​ចង់​បំផ្លិចបំផ្លាញ​ដល់​សន្តិភាព​ដោយ​បង្ហាញថា​ប្រជាពលរដ្ឋ​ស្រលាញ់​សន្តិភាព មិន​ចាញ់​ឧបាយកល​ជន​ក្បត់ជាតិ​ឡើយ​៕S/​

Related news

Latest News
Hashtags:   

កងទ័ព​និង​ក្រុមគ្រួសារ​ការពារ​ព្រំដែន​ខេត្តព្រះវិហារ​ជួបជុំគ្នា​ពិសា​អំបុក​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources