Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

សម្តេច​ក្រឡាហោម ស ខេងៈ ការពង្រាយ​កម្លាំង​តាម​បណ្តោយ​ព្រំដែន​គឺ​ដើម្បី​ចាប់ខ្លួន​ក្រុម​ឧទ្ទាម​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការខកខាន​នៃ​ដំណើរ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​តាំងខ្លួន​ជា​មេដឹកនាំ​គណ​ក្ស​ប្រឆាំង​ដែល​ត្រូវបាន​រំលាយចោល​ដោយ​តុលាការ​កំពូល នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​បានធ្វើ​ឲ្យ​មានការ​វិភាគ​វែកញែក​តាម​ទស្សនៈ​ផ្សេងៗ​គ្នា​ជាច្រើន​ហើយ​មាន​ទស្សនៈ​ខ្លះ​បាន​ស្តីបន្ទោស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ថា​បាន​ចាត់វិធានការ​ជាច្រើន រួមទាំង​ការប្រើប្រាស់​កងកម្លាំង ក្នុង​កិច្ច​រារាំង​ដំណើរ​វិលត្រឡប់​នេះ ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​។​ ​សម្តេច​ក្រឡាហោម សខេង បាន​ចោទ​ជា​សំណួរ​ថា តើ​ការខកខាន​មិនអាច​ចូលមក​ក្នុងប្រទេស របស់លោក សម រង្ស៊ី និង​បក្ខពួក​របស់គាត់ នៅពេលនេះ​ជា​កំហុស​របស់​នរណា​? មិនមាន​អ្វីដែល​ត្រូវ​ប្រកែក​បានឡើយ ! ជាមួយនឹង​ការប្រកាស​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​វិញ ទណ្ឌិត សម រង្ស៊ី បាន​ថ្លែង​ជា​បន្តបន្ទាប់ និង​ធ្វើ​សកម្ម​ភាពមិន​ឈប់ឈរ តាម​មធ្យោបាយ និង​រូបភាព​ផ្សេងៗ ដោយបាន​បំផុសបំផុល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​លើ​ខ្លួន ទាំង​ក្នុង និង​ក្រៅប្រទេស​ថា ការវិលត្រឡប់​របស់​គាត់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ នឹង​បង្កើត​ឡើងជា​ចលនា​មហាជន​ដ៏​ធំ​មួយ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ តាមរយៈ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល ការចាប់ខ្លួន​នាយករដ្ឋមន្ត្រី ព្រមទាំង​បានប្រកាស​ញុះញង់​បំបែកបំបាក់​កងទ័ព​ជាតិ ដោយ​បង្កើត​មូលនិធិ​ចិញ្ចឹម​កងទ័ព [ ]

Related news

Latest News
Hashtags:   

សម្តេច​ក្រឡាហោម

 | 

ការពង្រាយ​កម្លាំង​តាម​បណ្តោយ​ព្រំដែន​គឺ​ដើម្បី​ចាប់ខ្លួន​ក្រុម​ឧទ្ទាម​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources