Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

ឃាត់ខ្លួន​នារី​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ កេង​បន្លំ​យក​លុយ​ជាង​១​ម៉ឺន​ដុល្លារ

ខេត្តកោះកុង ៖ នារី​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ បាន​បែកគំនិត​ធ្វើ​សកម្មភាព​លួច​កេង​បន្លំ​យក​លុយ​របស់​ក្រុមហ៊ុន​អស់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ លុះ​ក្រុមហ៊ុន​ស៊ើប​ដឹង ក៏​ប្តឹង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកោះកុង ឱ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។ នារី​ជាប់​សង្ស័យ​មានឈ្មោះ​ដាំ ចរិយា ហៅ​ស្រី​ល័​ក្ខ អាយុ​២១​ឆ្នាំ មុខ​បរបរ​បុគ្គលិក​ក្រុមហ៊ុន​មង្គល​រស្មី​រតនៈ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៨ ឆ្នាំ​២០១៩ ។ បើ​តាម​សមត្ថកិច្ច​អោយ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​នារី​វ័យក្មេង​ខាងលើ ការ​ចាប់ខ្លួន​នារី​សង្ស័យ​ខាងលើ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​តំណាង​ក្រុមហ៊ុន​មង្គល​រស្មី​រតនៈ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត កេង​បន្លំ​យក​លុយ​ក្រុមហ៊ុន​ចំនួន​១៤,៤៨០​ដុល្លារ កាលពី​ថ្ងៃ​ទី​០៦ វិច្ឆិកា ។ បច្ចុប្បន្ន ស្ត្រី​សង្ស័យ ត្រូវ​បាន​កម្លាំង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ The post ឃាត់ខ្លួន​នារី​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ កេង​បន្លំ​យក​លុយ​ជាង​១​ម៉ឺន​ដុល្លារ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឃាត់ខ្លួន​នារី​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់

 | 

កេង​បន្លំ​យក​លុយ​ជាង​១​ម៉ឺន​ដុល្លារ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources