Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ដាល់​និង​ពិសារ​អំបុក​ជាមួយ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​

ដោយៈ​សុផល​/ ត្បូងឃ្មុំៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ទទួលទាន​អំបុក សាមគ្គី អំបុក​ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ជាមួយ​ប្រជាពលរដ្ឋ នៅ​ភូមិ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក នា​ខេត្ត​ត្បូងឃ្មុំ យ៉ាង​សប្បាយរីករាយ និង​ស្និទ្ធស្នាល​ជាទីបំផុត នា​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ។​ ​ការទទួល​ទាន​អំបុក​នាពេលនេះ គឺ​អំបុក​ដ៏​ឈ្ងុយឆ្ងាញ់​ទើប​ដាល់​ថ្មី ទទួលទាន​ជាមួយ​ចេកទុំ ទឹកដូង និង​ស្ករផែន​។ សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ ព្រមទាំង ប្រជាកសិករ នៅក្នុង​ភូមិ​អន្លង់​ជ្រៃ បាន​អញ្ជើញ​ដាល់អំបុក​ដោយផ្ទាល់​។​ ​សម្តេច​ចក្រី ហេង សំរិន បាន​លើកឡើងថា ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស រួមគ្នា​ជា​ធ្លុង​មួយ​ពង្រឹង​សាមគ្គីភាព​ជាតិ ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព ដែល​យើង​ខិតខំ​រកម​កដោយ​លំបាក និង​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ជា​បន្តបន្ទាប់​ទៀត​ ​។ ​សម្តេច​ប្រធានរដ្ឋសភា បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សប្បាយរីករាយ មាន​សុភមង្គល​គ្រប់​ក្រុមគ្រួសារ ដោយបាន​គូសបញ្ជាក់​ដូច្នេះ ​បងប្អូន កូនក្មួយ ជនរួមជាតិ​ទាំងអស់​មាន​សុខភាព ល្អ សុភមង្គល និង​វិបុលភាព​ក្នុង​ក្រុមគ្រួសារ​និង​សប្បាយរីករាយ​ក្នុងឱកាស​ឈប់សម្រាក​បុណ្យអុំទូក​បណ្តែតប្រទីប​និង​អកអំបុក សំពះ​ព្រះ​ខែ ដែលជា​ប្រពៃណី​ដ៏​ថ្លៃថ្លា របស់​ជាតិ​យើង​”​។​ ​ខ្លឹមសារ​កំណាព្យ​ដែល​សម្តេច​ប្រធានរដ្ឋសភា [ ]

Related news

Latest News
Hashtags:   

សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ដាល់​និង​ពិសារ​អំបុក​ជាមួយ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources