Saturday 16 November 2019
Home      All news      Contact us      English
kbn - 7 days ago

សហភាពអឺរ៉ុប ចូលរួមឧបត្ថម្ភដល់ទូកចែវនារី នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩

(ភ្នំពេញ)៖ ដើម្បីជាផ្នែកមួយនៃកិច្ចសហការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចូលរួមលើកកម្ពស់ទាំងកេរតំណែលវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទាំងសមភាពយេនឌ័រ ដោយបានចូលរួមជួយឧបត្ថម្ភដល់ទូកចែវនារី នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ក្នុងឆ្នាំ២០១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា សហភាពអឺរ៉ុប មានមោទនភាពឧបត្ថម្ភទូកចែវនារី ព្រះព្រៃស្រពណ៍ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលជាការឧបត្ថម្ភពីរឆ្នាំជាប់គ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ភូមិកំពង់បាស្រូវ មានទូកចែវនារីចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់តាំងពីចុងទស្សវត្សឆ្នាំ១៩៩០ មកម្លេះ។ ការឧបត្ថម្ភរបស់សហភាពអឺរ៉ុប រួមមានការឧបត្ថម្ភជាសម្ភារ (ការជួស ជុលទូក និងឯកសណ្ឋាន សម្លៀកបំពាក់) ព្រមទាំងការចំណាយលើម្ហូបអាហារ និងចំណាយផ្សេងៗ នៅក្នុងអំឡុងពេលហាត់សម និងអំឡុងពេលការចូលរួមព្រះរាជពិធីបុណ្យអុំទូក។ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា៖ The post សហភាពអឺរ៉ុប ចូលរួមឧបត្ថម្ភដល់ទូកចែវនារី នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សហភាពអឺរ៉ុប

 | 

ចូលរួមឧបត្ថម្ភដល់ទូកចែវនារី

 | 

នៅក្នុងព្រះរាជពិធីបុណ្យអុំទូក

 | 

បណ្តែតប្រទីប

 | 

និងសំពះព្រះខែ

 | 

អកអំបុក

 | 

ឆ្នាំ២០១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources