Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

សហភាព​អឺរ៉ុប ឧបត្ថម្ភ​ទូក​ចែវ​នារី​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំ​២០១៩

​ដោយៈ​ដេប៉ូ​/ភ្នំពេញៈ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចសហការ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​ជាមួយ​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប​ក៏មាន​បំណង​លើកកម្ពស់​ទាំង​កេរ្តិ៍តំណែល​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ទាំង​សមភាព​យេនឌ័រ​។​នៅក្នុង​បរិបទ​នេះ សហភាព​អឺរ៉ុប មាន​មោទនភាព​ឧបត្ថម្ភ​ទូក​ចែវ​នារី ព្រះ​ព្រៃ​ស្រ​ពណ៍ មកពី​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​បានឱ្យដឹងថា​ការឧបត្ថម្ភ​ទូក​ចែវ​នារី ព្រះ​ព្រៃ​ស្រ​ពណ៍ នេះ​គឺ​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ​អកអំបុក នៅ​កម្ពុជា​។ ការឧបត្ថម្ភ​របស់​ស​ហ​ភាព​អឺរ៉ុប រួមមាន​ការឧបត្ថម្ភ​ជា​សម្ភារ (​ការជួស ជុល​ទូក និង​ឯកសណ្ឋាន សម្លៀកបំពាក់​) ព្រមទាំង​ការចំណាយ​លើ​ម្ហូបអាហារ និង​ចំណាយ​ផ្សេងៗ នៅក្នុង​អំឡុងពេល​ហាត់​សម និង​អំឡុងពេល​ការចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​ ​លោកស្រី ខា​មិន ម៉ូ​រ៉េ​ណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺ​រ៉ុ​ប្រចាំ​ព្រះ​រា​ណា​ចក្រ​កម្ពុជា មានប្រសាសន៍ថា ““​ការឧបត្ថម្ភ​នៅ​ឆ្នាំនេះ គឺ​ដើម្បី​ជួយ​ជំរុញ​បន្ថែមទៀត​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​ប្រពៃណី​វប្បធម៌​ដ៏​សំខាន់​នេះ​របស់​ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​ប្រជាជន​រាប់លាន​នាក់មក​រាជធានី​ភ្នំពេញ ព្រមទាំង​ដើម្បី​ជួយ​លើកទឹកចិត្ត​នារី​កម្ពុជា​នៅ​មូលដ្ឋាន (​ភាគច្រើន​ជា​កសិករ​)​ឱ្យ​ពួកគាត់​ជួយ​លើកកម្ពស់​សមភាព​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​ ​គួរបញ្ជាក់​ថា​ពិធី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​កម្ពុ​ជានា​ឆ្នាំនេះ​នឹង​ប្រារព្វ​ធ្វើឡើង​ចាប់ពី ថ្ងៃទី​១០,១១​និង​ថ្ងៃទី​១២​វិច្ឆិកា​​ខាងមុខ​៕​សរន

Related news

Latest News
Hashtags:   

សហភាព​អឺរ៉ុប

 | 

ឧបត្ថម្ភ​ទូក​ចែវ​នារី​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

 | 

ឆ្នាំ​២០១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources