Saturday 16 November 2019
Home      All news      Contact us      English
rasmeinews - 7 days ago

ធុងសំរាម​ជាង​មួយពាន់​ធុង​ត្រូវបានពង្រាយសម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

​ដោយៈ​រ៉ា​ម៉ន​/ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកានេះ បានចាប់ផ្ដើម​ពង្រាយ​ធុងសំរាម​ជាងមួយពាន់​ធុង នៅតាម​សួនច្បារ និង​ចិញ្ចើមផ្លូវ​សាធារណៈ ក្នុង​តំបន់​សប្បាយភាព ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។ នេះបើតាមមន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណការ រាជធានីភ្នំពេញប្រាប់ឱ្យដឹង​​នៅ​ថ្ងៃ​នេះ​។​ ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ បាន​បន្តថា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ពង្រាយ​ធុងសំរាម ចំនួន​១.៥៥៦​ធុង នៅតាម​សួនច្បារ និង​ចិញ្ចើមផ្លូវ​សាធារណៈ ក្នុង​តំបន់​សប្បាយភាព ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​។ មន្រ្តីបានអំពាវនាវសូម​ចូលរួម​ការគ្រប់គ្រង​សំរាម​ឲ្យ​បានដើម្បី​បរិស្ថាន និង​សុខភាព​។​ ​គួរ​បញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា នៅក្នុង​រាជធានី​ភ្នំពេញ​។ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ដើរលេង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹងដាក់​ពង្រាយ​កងក​ម្លាំ​ង​ប្រដាប់អាវុធ សរុប​ជិត​ពីរ​ម៉ឺន​នាក់​៕សរន

Related news

Latest News
Hashtags:   

ធុងសំរាម​ជាង​មួយពាន់​ធុង​ត្រូវបានពង្រាយសម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources