Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 27 days ago

ជែក ម៉ា​និយាយថា​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន​អាច​អូសបន្លាយ​ពេល​២០​ឆ្នាំ

​លោក ជែក ម៉ា សហ​ស្ថាបនិក​និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន Alibaba Group Holding បាន​និយាយថា ​ភាពច្របូកច្របល់​ ខាង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​អាចមាន​រយៈពេល ២០ ឆ្នាំ ប្រសិនបើ​មហាអំណាច​ទាំងពីរ​មិន​ប្រយ័ត្ន​។​ ​លោក​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​វិច្ឆិកា​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Bloomberg ថា ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​បំផុត​។ យើង​ត្រូវ​ដោះស្រាយ​បញ្ហា យើង​មិនគួរ​បង្កើត​បញ្ហា​បន្ថែមទៀត​ទេ​ ​។​ ​លោក​បាន​និយាយថា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ពេញលេញ​ប្រហែលជា​មិនមាន​រយៈពេល​យូរ ទំនាក់ទំនង​អាច​នឹងមាន​ភាព​រង្គោះរ​ង្គើ​សម្រាប់​រយៈពេល​ពីរ​ទស​វត្សរ៍​ទៅមុខទៀត​។​ ​លោក​ម៉ា​បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​និង​ចែករំលែក​បច្ចេកវិជ្ជា​ជាមួយគ្នា​។​ ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាង​មួយឆ្នាំ​កន្លះ​នេះ​បានធ្វើឱ្យ​ថយចុះ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង ៧០ ភាគរយ​រួចទៅហើយ​។​ ​ប្រសិនបើ​ប្រទេស​ទាំងពីរ​មិនអាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​នៅក្នុង​សប្តាហ៍​ខាងមុខនេះ​ទេ សេត​វិមាន​នៅ​ថ្ងៃទី ១៥ ខែធ្នូ​នឹង​បន្ថែម​ពន្ធ​ពិន័យ ១៥ ភាគរយ​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ១៦០ ពាន់​លាន​ដុល្លារ​។​ ​ក្រុមហ៊ុន Alibaba ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​និង​ជា​ក្រុមហ៊ុន​ធំជាងគេ​មួយ​នៅ​អាស៊ី ត្រូវគេ​រំពឹងថា​នឹង​គេច​ផុតពី​ព្យុះ​សង្គ្រាម​ពាណិជ្ជកម្ម​បានល្អ​ជាង​ក្រុមហ៊ុន​មួយចំនួនទៀត ដោយសារតែ​ការកើនឡើង​នៃ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​លេខ ២ របស់​ពិភពលោក​។​ ​ប៉ុន្តែ​ក្រុមហ៊ុន Alibaba បានឃើញ​ការធ្លាក់ចុះ​ភាគហ៊ុន​របស់ខ្លួន​កាលពី​ដើមរដូវ​ស្លឹកឈើ​ជ្រុះ​នេះ​ដោយសារ​របាយការណ៍​មួយ​ថា រដ្ឋបាល​ត្រាំ​កំពុង​ថ្លឹងថ្លែង​លើ​ការ​រឹតត្បិត​មូលនិធិ​សោធន​និវត្តន៍​របស់​រដ្ឋាភិបាល​អាម៉េរិក ដែល​ទិញ​ភាគហ៊ុន​ចិន​៕ ដោយ ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ម៉ា​និយាយថា​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន​អាច​អូសបន្លាយ​ពេល​២០​ឆ្នាំ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources