Wednesday 11 December 2019
Home      All news      Contact us      English
kbn - 27 days ago

ដំណឹងសម្រាប់អ្នកផឹក! បុរសស្រវឹងស្រាធ្លាក់ភ្នែក ចុះងូតទឹកស្ទឹងសែន លង់ស្លាប់ចោលប្រពន្ធវ័យក្មេង

ខេត្តកំពង់ធំ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ហើយទំនងជាក្តៅក្នុងខ្លួនពេក ក៏ចុះទៅងូតទឹកក្នុងស្ទឹងសែន តែអកុសល បណ្តាលឲ្យលង់ទឹកស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង០៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចទឹកស្ទឹងសែន ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។ជនរងគ្រោះដែលលង់ទឹកស្ទឹងសែនស្លាប់នេះ មានឈ្មោះ គឹង ចម្រើន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសលវិច័យសពជនរងគ្រោះ រួបបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់មែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីទេ។ មូលហេតុមកពីជនរងគ្រោះស្រវឹងស្រាជោកជាំ លុះពេលចុះទៅងូតទឹកក្នុងស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។ បន្ទាប់មកសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ The post ដំណឹងសម្រាប់អ្នកផឹក! បុរសស្រវឹងស្រាធ្លាក់ភ្នែក ចុះងូតទឹកស្ទឹងសែន លង់ស្លាប់ចោលប្រពន្ធវ័យក្មេង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ដំណឹងសម្រាប់អ្នកផឹក

 | 

បុរសស្រវឹងស្រាធ្លាក់ភ្នែក

 | 

ចុះងូតទឹកស្ទឹងសែន

 | 

លង់ស្លាប់ចោលប្រពន្ធវ័យក្មេង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources