Wednesday 11 December 2019
Home      All news      Contact us      English
postnews - 27 days ago

អាមេរិក ចំណាយលើគម្រោងសង្គ្រាមជាង ៦ ពាន់ពាន់ដុល្លារ ដោយមនុស្ស ៨០០,០០០នាក់ ត្រូវបានស្លាប់ ចាប់តាំងពីឆ្នាំ២០០១កន្លងមក

អាមេរិក: តួលេខថ្មីពីក្រុមឃ្លាំមើលយោធាអាមេរិក បានវាយតម្លៃចំពោះការចំណាយ ដែលមិនគួរឱ្យជឿលើសង្រ្គាមអាមេរិក ប្រឆាំងនឹងភេរវកម្ម ចាប់តាំងពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១កន្លងមក ជាមួយទឹកប្រាក់ចំនួន ៦.៤ ពាន់ពាន់លានដុល្លារ នៅក្នុងជម្លោះរាប់មិនអស់ ដែលមនុស្សប្រមាណ ៨០០,០០០ នាក់ ត្រូវបានស្លាប់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមរបាយការណ៍នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ ២០០១ អាមេរិក បានអនុម័ត រួមទាំងមានកាតព្វកិច្ចចំណាយទឹកប្រាក់ប្រមាណ ៦.៤ ពាន់ពាន់លានដុល្លារ តាមរយ:ឆ្នាំសារពើពន្ធ ២០២០ សម្រាប់គម្រោង ចំណាយលើសង្គ្រាម។ ដោយការសិក្សាដាច់ឡែកមួយទៀត បានចេញផ្សាយនៅថ្ងៃដដែលថា គម្រោងទាំងនោះ បានបណ្ដាលឲ្យមនុស្សស្លាប់ចន្លោះពី ៧៧០,០០០ ទៅ ៨០១,០០០ នាក់ ក្នុងរាប់បញ្ចូលទាំងប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ាក់ ស៊ីរី និងយេម៉ែនជាដើម៕

Related news

Latest News
Hashtags:   

អាមេរិក

 | 

ចំណាយលើគម្រោងសង្គ្រាមជាង

 | 

ពាន់ពាន់ដុល្លារ

 | 

ដោយមនុស្ស

 | 

០០០នាក់

 | 

ត្រូវបានស្លាប់

 | 

ចាប់តាំងពីឆ្នាំ២០០១កន្លងមក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources