Wednesday 11 December 2019
Home      All news      Contact us      English
kbn - 27 days ago

បុគ្គលិកសន្តិសុខស្រវឹង! អត់មាននរណាវាយ យកដំបងជ័រវាយបុគ្គលិកសន្តិសុខដូចគ្នា បែកក្បាលដេរអស់៧ថ្នេរ

ខេត្តស្វាយរៀង៖ ជនសង្ស័យជាសន្តិសុខឯកជនម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោកទាស់ពាក្យសំដីគ្នា បានប្រើហិង្សាយកដំបងជ័រវាយក្បាលបុរសជាសន្តិសុខដូចគ្នាម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ត៍រដ្ឋបាលបាវិត ឃាត់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការសន្តិសុខសារ៉ាបូពារ៍ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ។ ជនសង្ស័យមានឈ្មោះ ស៊ុយ សំ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខសារ៉ាបូព៌ា មានទីលំនៅភូមិជ្រោយ ឃុំវិហ៑ាលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះមានឈ្មោះ បូន រ៉ាម៉ូ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបសន្តិសុខសារ៉ាបូព៌ា មានទីលំនៅភូមិថ្មី ឃុំវិហាលួង ខេត្តត្បូងឃ្មុំ ។ មុនពេលកើតហេតុ គេឃើញបុរសជាជនសង្ស័យផឹកស្រាស្រវឹងជោក រួចបានបង្កជម្លោះពាក្យសំដីជាមួយជនរងគ្រោះ ខណៈនោះស្រាប់តែគេឃើញជនសង្ស័យបានទាញយកដំបងជ័រ ពណ៌ខ្មៅ វាយក្បាលបុរសរងគ្រោះបណ្ដាលឲ្យបែកក្បាលហូរឈាម បង្កការភ្ញាក់ផ្អើលតែម្ដង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសក្បាលដោយត្រូវក្រុមគ្រូពេទ្យដេរអស់៧ថ្នេរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពន្លឺបូព៌ា ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ។ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់យកមកឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ [ ] The post បុគ្គលិកសន្តិសុខស្រវឹង! អត់មាននរណាវាយ យកដំបងជ័រវាយបុគ្គលិកសន្តិសុខដូចគ្នា បែកក្បាលដេរអស់៧ថ្នេរ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុគ្គលិកសន្តិសុខស្រវឹង

 | 

អត់មាននរណាវាយ

 | 

យកដំបងជ័រវាយបុគ្គលិកសន្តិសុខដូចគ្នា

 | 

បែកក្បាលដេរអស់៧ថ្នេរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources