Wednesday 11 December 2019
Home      All news      Contact us      English
postnews - 27 days ago

យុវជនម្នាក់ បើករថយន្តមិនប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយទាំងយប់

ភ្នំពេញ: យុវជនម្នាក់ បើករថយន្តយ៉ាងលឿន ដល់ផ្លូវបត់បានវ៉ាក់អើនិងម៉ូតូ បួងចង្កូតមិនទាន់ ក៏ជ្រុលធ្លាក់ចូលប្រឡាយលូទឹកស្អុយ កាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងក្រោយជិតវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញរថយន្ត ១គ្រឿង ម៉ាកវីស្តូ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 2R.5081 បានបើកតាមបណ្តោយផ្លូវបេតុង ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានគេចម៉ូតូចំនួន ២ គ្រឿង ដោយម្ចាស់ បួងចង្កូតមកខាងស្ដាំដៃ មិនប្រយ័ត្នរថយន្តហោះផ្លោងចូលទៅក្នុងលូទឹកស្អុយ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច មូលដ្ឋានចុះមកជួយអន្តរាគមន៍ សំណាងល្អមិនមានអ្នកណារងរបួសនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកើត ពិនិត្យឃើញថា មិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ឬបង្ករបួសដល់អ្នកដទៃទេ ទើបអនុញ្ញាតឲ្យម្ចាស់រថយន្ត ហៅទ្បានស្ទូចយកទៅជួសជុល ដោយខ្លួនឯង៕

Related news

Latest News
Hashtags:   

យុវជនម្នាក់

 | 

បើករថយន្តមិនប្រយ័ត្ន

 | 

បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយទាំងយប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources