Wednesday 11 December 2019
Home      All news      Contact us      English
kbn - 27 days ago

សំឡេងបេក្ខជន The Mask Singer រូបនេះ ទាក់ទាញការទស្សនារហូតដល់ជិត 300 លានដង

សំឡេងពីរោះក្រអួនក្រអៅ និងមានទឹកដមរបស់បេក្ខជន The Mask Singer Thailand ម្នាក់បានអង្រួនឆាកកម្មវិធីឲ្យកក្រើកគគ្រឹកគគ្រេងមិនអាចបំភ្លេចបាន។ បេក្ខភាព The Mask Singer Thailand ដែលមានឈ្មោះថា Oyster Mask បានឆក់បេះដូងទស្សនិកជនមិនតិចទេ ឲ្យលង់និងពេញចិត្តនឹងសមត្ថភាពច្រៀងរបស់លោក។ គ្រាន់តែចាប់ផ្ដើមច្រៀងបានមួយឃ្លា ម្នាក់ៗក៏ស្រែកហ៊ោគិលពេញស្ទូឌីយោ អមជាមួយបទភ្លេងបែបស្រទន់លាយ កន្ត្រាក់អារម្មណ៍ទៀត កាន់តែធ្វើឲ្យកម្មវិធីនេះមានភាពអស្ចារ្យ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល វីដេអូបញ្ចេញសមត្ថភាពរបស់ Oyster Mask នៅលើ YouTube មានអ្នកចូលទស្សនាដល់ទៅជិត 300លានដង ឯណោះ។ គួរបគញ្ជាក់ផងដែរថាកម្មវិធី The Mask Singer នឹងមានជាររបស់កម្ពុជាហើយដែលផលិតដោយ ទូរទស្សន៍ហង្សមាស HDTV ហើយត្រៀមនឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅ នៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់ នៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ឧបត្ថមផ្តាច់មុខដោយក្រុមហ៊ុន OPPO #OPPOReno2 #OPPOReno2F #កាមេរ៉ា4Zoomទៅកាន់ក្តីស្រមៃ The post សំឡេងបេក្ខជន The Mask Singer រូបនេះ ទាក់ទាញការទស្សនារហូតដល់ជិត 300 លានដង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សំឡេងបេក្ខជន

 | 

Singer

 | 

រូបនេះ

 | 

ទាក់ទាញការទស្សនារហូតដល់ជិត

 | 

លានដង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources