Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 27 days ago

សំណុំរឿង​លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​បិទ​ការ​ស៊ើបសួរ

ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ​:​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា នេះ បានសម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ឬ ជូន​ព័ត៌មាន ស្តីពី “​ការបិទ​ការ​ស៊ើបសួរ​” ដែល ទើប​ទទួលបាន​មុននេះ​បន្តិច ។ ​ក្នុង​សេចក្តីជូនដំណឹង ឬ ជូន​ព័ត៌មាន​ស្តីពី “​ការបិទ​ការ​ស៊ើបសួរ​” បង្ហាញថា លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ “​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​” ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។​ ​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​ប​ទស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​ចែងថា​“​គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ឬ​ភ្នាក់ងារ​បរទេស​ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ​ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​”​។​ប​ទស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ។ ​ដោយឡែក​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ បង្ហាញថា កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ពាក្យស្នើសុំ​មួយច្បាប់​របស់​សហ​មេធា​វី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ [ ]

Related news

Latest News
Hashtags:   

សំណុំរឿង​លោក

 | 

ត្រូវបាន​ចៅក្រម​ស៊ើបសួរ

 | 

សម្រេច​បិទ​ការ​ស៊ើបសួរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources