Wednesday 11 December 2019
Home      All news      Contact us      English
kbn - 27 days ago

បុរសអនាថាម្នាក់ ដេកខាំថ្គាមរឹងដៃរឹងជើង បង្កការភ្ញាក់ផ្អើលពេញវត្តស្ទឹងមានជ័យ

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកខាំថ្គាមរឹងដៃរឹងជើង បង្កការភ្ញាក់ផ្អើលអ្នកនៅជិតទីនោះនាំគ្នាជួយសង្គ្រោះបឋម ដោយមិនទាន់ដឹងគាត់មានជំងឺអ្វីទេ។ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ជនរងគ្រោះ មានអាយុប្រហែល៥០ឆ្នាំ មិនមានលិខិតស្នាមអ្វីជាប់ខ្លួនឡើយ។ នៅពេលកើតហេតុ គេឃើញជនរងគ្រោះបានមកស្នាក់នៅក្បែរចេតិយក្នុងវត្ត បាន២,៣ថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញដេកខាំថ្គាមរឹងដៃរឹងជើង បង្កការភ្ញាក់ផ្អើលអ្នកនៅជិតទីនោះនាំគ្នាជួយសង្គ្រោះបឋម ដោយមិនទាន់ដឹងគាត់មានជំងឺអ្វីទេ ហើយកម្លាំងសមត្ថកិច្ចបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែពុំមានខាងណាឆ្លើយតបឡើយ។ សមត្ថកិច្ចបានសាកសួរព្រះគ្រូចៅអធិការវត្តស្ទឹងមានជ័យ ពីអត្តសញ្ញាណជនរងគ្រោះដែរ តែគ្មាននរណាស្គាល់អត្តសញ្ញាណបុរសនេះទេ។ តែយ៉ាងណា ជនរងគ្រោះត្រូវបានគេដឹកតាមម៉ូតូកង់បីឥណ្ឌា យកទៅមន្ទីរពេទ្យរុស្សី ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ៕ The post បុរសអនាថាម្នាក់ ដេកខាំថ្គាមរឹងដៃរឹងជើង បង្កការភ្ញាក់ផ្អើលពេញវត្តស្ទឹងមានជ័យ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុរសអនាថាម្នាក់

 | 

ដេកខាំថ្គាមរឹងដៃរឹងជើង

 | 

បង្កការភ្ញាក់ផ្អើលពេញវត្តស្ទឹងមានជ័យ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources