Wednesday 11 December 2019
Home      All news      Contact us      English
kbn - 27 days ago

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឆ្លើយតបទៅក្រុមមនុស្ស ដែលសាក់រូបផែនទីខ្មែរ នៅលើខ្លួនប្រាណ

ភ្នំពេញ៖ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឆ្លើយតបទៅក្រុមមនុស្ស ដែលសាក់រូបផែនទីខ្មែរ នៅខ្លួនប្រាណថា ដីខ្មែរពុំមានបាត់ទៅណាទេ គឺរាជរដ្ឋាភិបាល បានប្រកាសហើយថា ដីខ្មែរធំជាងរូបផែនទីទៀត ។ លោករដ្ឋមន្ត្រីថា “គាត់សាក់ផ្ទៃដីស្រុកខ្មែរ ព្រោះខ្លាចខ្មែរបាត់ដី តែពេលនេះរាជរដ្ឋាភិបាលថា ដីខ្មែរធំជាងនេះ តើត្រូវកាត់ដីឲ្យគេ ឲ្យសល់តែត្រឹមនេះ ឬ ត្រូវចៀរស្បែកនេះសាក់ជាថ្មី ?”។ សូមរំលឹកថាកាលពីពេលថ្មីៗនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុកនានា បានបង្ហាញពីការសាក់រូបផែនទីខ្មែរ នៅលើដៃ ជើង និងដងខ្លួនជាដើម ដែលបង្ហាញផ្ទៃក្រឡា ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ៕ The post រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឆ្លើយតបទៅក្រុមមនុស្ស ដែលសាក់រូបផែនទីខ្មែរ នៅលើខ្លួនប្រាណ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

រដ្ឋមន្រ្តីក្រសួងព័ត៌មាន

 | 

ឆ្លើយតបទៅក្រុមមនុស្ស

 | 

ដែលសាក់រូបផែនទីខ្មែរ

 | 

នៅលើខ្លួនប្រាណ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources