Wednesday 11 December 2019
Home      All news      Contact us      English
kbn - 27 days ago

ឯកអគ្គរាជទូតអង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) ចូលសួរសុខទុក្ខលោក កឹម សុខា

រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតអង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) ចូលសួរសុខទុក្ខលោក កឹម សុខា នៅក្នុងផ្ទះរបស់លោក ស្ថិតនៅខណ្ឌទួលគោក ក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកមុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានឲ្យដឹងថា ជំនួបនេះ គឺជាការសម្តែងការគួរសម ការសួរសុខទុក្ខ និងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាទូទៅ។ លោកបន្តថា អ្នកការទូតបរទេសជាច្រើនមានបំណងជួបលោក កឹម សុខា ជាយូរមកហើយ ដោយពួកគេចាត់ទុកប្រធានបក្សប្រឆាំងរូបនេះ ជាភាគីមួយសំខាន់ ក្នុងការចូលរួមកសាងប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែជាអកុសល ដោយសារលោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ទើបលោកខានជួបអ្នកការទូតនានា។ អ្នកស្រី ធីណា រែតហ្ស៊ូវ ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ក្រោយជំនួបនេះ៕ The post ឯកអគ្គរាជទូតអង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) ចូលសួរសុខទុក្ខលោក កឹម សុខា appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឯកអគ្គរាជទូតអង់គ្លេស

 | 

អ្នកស្រី

 | 

រែតហ្ស៊ូវ

 | 

Redshaw

 | 

ចូលសួរសុខទុក្ខលោក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources