Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 27 days ago

នគរបាល​បាន​ឲ្យ​ស្ទូច​ខ្មោច​រថយន្ត​ធំ​បុក​គ្នា​ដ៏​ន្ធ​ត់​លើ​ផ្លូវជាតិ​លេខ​៥៦ ក្បែរ​ស្ពាន​កាពិ​

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នគរបាល​បាន​ឲ្យ​ស្ទូច​ខ្មោច​រថយន្ត​ធំ​បុក​គ្នា​ដ៏​ន្ធ​ត់ លើផ្លូវ​ជាតិ​លេខ​៥៦ ក្បែរ​ស្ពាន​កាពិ ចំណុច​ក្បែរ​កាពិ​ភូមិ​-​ឃុំ​ទ្រាស​ស្រុក​ស្វាយចេក បន្ទាប់ពី​បុក​គ្នា​ចំ​ពីមុខ​បុក​គ្នា​ចំ​ពីមុខ​ដ៏​ន្ធ​ត់​កន្លងមក​។​ ​យោង​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​សំណូមពរ​របស់​អ្នកធ្វើដំណើរ​តាមផ្លូវ​នោះ កម្លាំង​នគរបាល​ស្រុក​ស្វាយចេក បាន​ជួល​រថយន្តស្ទូច​ធុន​ធំ​ទៅ​ស្ទូច​លើកយក​ខ្មោច​រថយន្ត​ធំ​២​គ្រឿង ពី​ទីតាំង​កើតហេតុ​ខាងលើ កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ ​សូមបញ្ជាក់ថា ក្រោយ​គ្រោះថ្នាក់​នោះ ខាង​ភ​គី​ម្ចាស់​រថយន្ត និង​សមត្ថកិច្ច​ថា នឹង​សហការគ្នា​យក​រថយន្ត​ធំ​ទៅ​ស្ទូច​ខ្មោច​រថយន្ត​នោះ​ចេញ ។​ប៉ុន្តែ ដោយសារ​រក​ជួល​រថយន្ត​ធំ​មិនបាន​ទើប​បង្ក​អោយ​យឺតយ៉ាវ ហើយ​សល់​ខ្មោច​រថយន្ត​អាក្រក់​មើល​នៅលើ​ដងផ្លូវ​ដូច្នេះ​។​ ​រឿង​ចៃដន្យ​មួយទៀត បានកើត​ឡើង​គឺ​គ្រោះថ្នាក់​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ រវាង​រថយន្តបុក​ម៉ូតូ​បើ​ុ​ង​ធ្លាក់​ផ្លូវ តែដោយសារ​ដី​ទន់ ទើប​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។​ ​សូម​រំលឹកថា កាលពី​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០១៩ មាន​រថយន្ត​ធំ​២​គ្រឿង ដែល​បើកបរ​ក្នុងទិសដៅ​ច្រាសទិស​គ្នា​បាន​បុក​ពេញទំហឹង លើផ្លូវ​ជាតិ​លេខ​៥៦ ចំណុច​ជិត​ស្ពាន​កាពិ​ភូមិ​/ ឃុំ​ទ្រាស​ស្រុក​ថ្មយក​ខេត្តបន្ទាយមានជ័យ​។ រថយន្ត​ម៉ាក​មួយគ្រឿង​ម៉ាក​ហ្វ៊ុ​យ​សូ ប៉ា​រ៉ា​ប៉ោម ពណ៍ ខៀវ ស្លាក​លេខ​ក្បាល​ខាងមុខ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A 1456 និង​ទ្រុង​ក្រោយ​ពាក់​ផ្លាកលេខ ព្រះសីហនុ 4A 0023 បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ ​មកដល់​ត្រង់ចំណុច​កើតហេតុ បាន​បុក​ពេញទំហឹង​ចំ​ពីមុខ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត [ ]

Related news

Latest News
Hashtags:   

នគរបាល​បាន​ឲ្យ​ស្ទូច​ខ្មោច​រថយន្ត​ធំ​បុក​គ្នា​ដ៏​ន្ធ​ត់​លើ​ផ្លូវជាតិ​លេខ​៥៦

 | 

ក្បែរ​ស្ពាន​កាពិ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources