Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 27 days ago

​រថយន្ត​បើក​បុក​ម៉ូតូ​ប៉ើង​ធ្លាក់​ផ្លូវ​នៅ​ចំណុច​មាន​រថយន្ត​ធំ​បុក​គ្នា​ដ៏​រន្ធត់​លើផ្លូវ​ជាតិ​លេខ​៥៦

​ដោយ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​មាន​ករណី​គ្រោះថ្នាក់​រថយន្តបុក​ម៉ូតូ​ប៉ើង​ធ្លាក់​ផ្លូវ​នៅ​ចំណុច​មាន​ករណី​រថយន្ត​ធំ​បុក​គ្នា​ចំ​ពីមុខ​ដ៏​ន្ធ​ត់​លើផ្លូវ​ជាតិ​លេខ​៥៨​ចំណុច​ក្បែរ​កាពិ​ភូមិ​-​ឃុំ​ទ្រាស​ស្រុក​ស្វាយចេក​។​គ្រោះថ្នាក់​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នា​២០១៩​។​អ្នករងគ្រោះ​ឈ្មោះ​ជុំ​ឆោ​ន​រស់នៅ​ភូមិ​កាប់​ចោរ​និង​អ្នកដំណើរ​បាន​ជួយសង្គ្រោះ​បន្ទាន់​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្វាយចេក​។​ឯ​តែ​កុង​ឡាន​ដែល​បុក​ម៉ូតូ​ពីក្រោយ​រត់គេចខ្លួន​បាត់​។ សូម​រំលឹកថា​កាលពី​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០១៩​មាន​រថយន្ត​ធំ​២​គ្រឿង​ដែល​បើកបរ​ក្នុងទិសដៅ​ច្រាសទិស​គ្នា​បាន​បុក​លើផ្លូវ​ជាតិ​លេខ​៥៦​ចំណុច​ជិត​ស្ពាន​កាពិ​ភូមិ​/​ឃុំ​ទ្រាស​ស្រុក​ថ្មយក​ខេត្តបន្ទាយមានជ័យ​។​រថយន្ត​ម៉ាក​មួយគ្រឿង​ម៉ាក​ហ្វ៊ុ​យ​សូ​ប៉ា​រ៉ា​ប៉ោម​ពណ៍​ខៀវ​ស្លាក​លេខ​ក្បាល​ខាងមុខ​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​3A14:56​និង​ទ្រុង​ក្រោយ​ពាក់​ផ្លាកលេខ​ព្រះសីហនុ​4A.0023​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ ​មកដល់​ត្រង់ចំណុច​កើតហេតុ​បាន​បុក​ចំ​ពីមុខ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ផ្លាកលេខ​ភ្នំពេញ​3A.8130​ដែល​ខូច​ហើយ​កំពុង​សណ្តោង​ដោយ​រថយន្ត​មួយគ្រឿង​ដែល​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ​(​រត់គេចខ្លួន​)​។​ឈ្មោះ​សួន​លុច​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​អ្នកបើកបរ​រថយន្ត​ហ្វុ​យ​សូ​បាន​ស្លាប់មាន​លំនៅ​ភូមិ​កសិណ​ឃុំ​ថ្មពួក​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​និង​អ្នកបើកបរ​រថយន្ត​ហ៊ី​យាន់​ដាយ​ដែល​របួស​ធ្ងន់ធ្ងរ​ក៏​ស្លាប់​ដែរ​៕S/ រូប​ថ​តៈ​មាន​ករណី​គ្រោះថ្នាក់​រថយន្តបុក​ម៉ូតូ​ប៉ើង​ធ្លាក់​ផ្លូវ​នៅ​ចំណុច​មាន​ករណី​រថយន្ត​ធំ​បុក​គ្នា​ដ៏​ន្ធ​ត់​លើផ្លូវ​ជាតិ​លេខ​៥៦(​រូបៈ ប​.​ជ័យ )​

Related news

Latest News
Hashtags:   

​រថយន្ត​បើក​បុក​ម៉ូតូ​ប៉ើង​ធ្លាក់​ផ្លូវ​នៅ​ចំណុច​មាន​រថយន្ត​ធំ​បុក​គ្នា​ដ៏​រន្ធត់​លើផ្លូវ​ជាតិ​លេខ​៥៦

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources