Wednesday 11 December 2019
Home      All news      Contact us      English
kbn - 26 days ago

ណាហ្គាវើលដ៍ឧបត្ថម្ភថវិកា២លានដុល្លារចូលរួមលើកកម្ពស់ការអភិវឌ្ឍយុវជន​​​​​និងកីឡាក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឧបត្ថម្ភទឹកប្រាក់ចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមលើកកម្ពស់ “ការអភិវឌ្ឍយុវជន និងកីឡាក្នុងខេត្តកំពង់ស្ពឺ”។ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ.ក. បានទទួលមូលប្បទានបត្រ ពីនាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍លោក Pern Chen នៅក្នុងពិធីដែលបានធ្វើឡើងនៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉កដែលមានការចូលរួមពីសំណាក់សមាជិក-សមាជិកាស.ស.យ.ក. ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គោលបំណងនៃកម្មវិធីអភិវឌ្ឍយុវជននេះ គឺដើម្បីលើកកម្ពស់ទេពកោសល្យ ជំរុញការអភិវឌ្ឍយុវជន និងផ្តល់ឱកាសបន្ថែមដល់យុវជនកម្ពុជាដើម្បីឈានទៅសម្រេចគោលដៅអនាគត និងក្តីបំណងរបស់ខ្លួនក្នុងវិស័យកីឡា និងវិស័យផ្សេងៗទៀត។ ណាហ្គាវើលដ៍បេះដូងសប្បុរស ជឿជាក់ថា ការឧបត្ថម្ភនេះនឹងបន្តផ្តល់ប្រយោជន៍ដល់យុវជនកម្ពុជាដូចដែលក្រុមហ៊ុនណាហ្គាវើលដ៍បានអនុវត្តក្នុងខេត្តកំពង់ស្ពឺកន្លងមកក្រោមការគាំទ្ររបស់ឯកឧត្តម ហ៊ុន ម៉ានី ។ គម្រោងទាំងនេះ រួមមាន កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺរយៈពេល ២ឆ្នាំ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញ បង្ហាត់កីឡាបាល់ទាត់អាជីពដល់គ្រូអនុវិទ្យាល័យ និងវិទ្យាល័យ បូករួមនឹងការឧបត្ថម្ភសម្ភារៈកីឡា និងហេដ្ឋារចនាសម្ព័ន្ធកីឡាជាបន្តបន្ទាប់។ នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “៧០% នៃប្រជាជនកម្ពុជាសរុប [ ] The post ណាហ្គាវើលដ៍ឧបត្ថម្ភថវិកា២លានដុល្លារចូលរួមលើកកម្ពស់ការអភិវឌ្ឍយុវជន​​​​​និងកីឡាក្នុងខេត្តកំពង់ស្ពឺ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ណាហ្គាវើលដ៍ឧបត្ថម្ភថវិកា២លានដុល្លារចូលរួមលើកកម្ពស់ការអភិវឌ្ឍយុវជន​​​​​និងកីឡាក្នុងខេត្តកំពង់ស្ពឺ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources