Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 27 days ago

បុរស​ម្នាក់​លត់​ជង្គង់​សុំ​មិត្តស្រី​រៀបការ ខណៈ​កំពុង​ជិះ​រលក​

បុរស​ម្នាក់​មកពី​កោះ​ហា​វ៉ៃ បាន​បបួល​មិត្តស្រី​របស់ខ្លួន​ជិត​ស្គី​រលក​លេង​យ៉ាង​សប្បាយ​ហើយ ឆ្លៀតឱកាស​នោះ​ប្រុស​រ៉ូ​មែន​ទិ​ក​នេះ​បាន​លត់​ជង្គង់​លើ​ក្ដារ​ស្គី​ជាមួយនឹង​ច​ញ្ចៀ​ន​នៅក្នុង​ដៃ ខណៈ​កំពុង​ជិះ​រលក ដើម្បី​សុំ​មិត្តស្រី​រៀបការ​។ ​ ​សារព័ត៌មាន Hawaii News Now បាន​ចុះផ្សាយ​ថា មិត្តស្រី​ដែលមាន​ឈ្មោះ ឡូ​រ៉េ​ន អយ​យី (Lauren Oiye) បាន​ឆ្លើយ​យល់​ព្រមទាំង​ក្ដីរំភើប មុនពេល​មិត្ត​ប្រុស គ្រី​ស ហ្គា​ត (Chris Garth) ជ្រុះ​ចិញ្ចៀន​ពី​ដៃ​ធ្លាក់​ចូលក្នុង​មហាសមុទ្រ​។ ​ ​ទិដ្ឋភាព​ដ៏​គួរឱ្យ​រំភើបចិត្ត​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ត្រូវបាន​អ្នក​ថតរូប​ជាច្រើន នាក់​ក្បែរ​នោះ​ថត​ផ្តិត​យក​សកម្មភាព ហើយ​បង្ហោះ​ព្រោងព្រាត​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។​ ​ ​​ជា​សំណាងល្អ គាត់​បាន​ត្រៀម​ចិញ្ចៀន​មួយ​វង់​ទៀត​ទុក​នៅលើ​ឆ្នេរ​ខ្សាច់​ឃ្វី​ន (Queen´s Beach) នៅ​វ៉ៃ​ឃី​ឃី (Waikiki) ក្រុង​ហូ​ណូ​លូ​លូ (Honolulu) កន្លែង​ដែល​អ្នក​ទាំង​ពីរបាន​ជួបគ្នា​កាលពី ២ ឆ្នាំមុន​។​ ​ ​ទោះជា​យ៉ាងណា​សេចក្ដីលម្អិត​ទាក់ទិន​ចិញ្ចៀន​នេះ​មិន​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ជា​សាធារណៈ​ទេ​៕ ប្រែ​សម្រួលៈ​ខុម​

Related news

Latest News
Hashtags:   

បុរស​ម្នាក់​លត់​ជង្គង់​សុំ​មិត្តស្រី​រៀបការ

 | 

ខណៈ​កំពុង​ជិះ​រលក​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources