Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 27 days ago

ពេល​អ្នក​មក​រដូវ​ច្រើនៗ មូលហេតុ​ទាំងនេះ​គឺជា​អ្វីដែល​អ្នក​គួរតែ​គិតទុក​ជាមុន​!

ការ​មក​រដូវ​ច្រើនៗ​គឺជា​បញ្ហា​ញឹកញាប់​មួយ​ដែល​កើតឡើង​ខ្លាំង​លើ​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ ព្រោះ​មិន មាន​ស្ត្រី​ច្រើន​ឡើយ​ដែល​ជួប​បញ្ហា​នេះ​។ គ្រាន់តែ​មក​រដូវ​ធម្ម​តា វា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​អ្នក​មិន អាចធ្វើ​ការងារ​ប្រចាំថ្ងៃ​បានល្អ​ទៅហើយ ចុះ​ទម្រាំ​មក​រដូវ​ច្រើនៗ​ទៀត​អ្នក​ពិតជា​ត្រូវ​ការជួប ពេទ្យ​ដើម្បី​ពី​និត្យ និង​ដោះស្រាយ​វា​ហើយ​។​ ​ក្នុង​ករណីខ្លះ មូលហេតុ​ដែល​នាំ​ឲ្យ​មក​រដូវ​ច្រើន​បែបនេះ​គឺ​មិនទាន់​ដឹង​ឡើយ​ប៉ុន្តែ​ជំងឺ​មួយចំនួន អាច​នឹង​បង្ក​ជាការ​មក​រដូវ​ច្រើនៗ​បែបនេះ​ដែរ ដូចជា​៖ ​- អតុល្យភាព​អ័រម៉ូន​ ​ក្រពេញ​អូ​វ៉ែ​ធ្វើការ​មិនល្អ​ ​មាន​ដុំ​សាច់​ក្នុង​ស្បូន​ ​មាន​ដុំ​ប៉ូ​លី​ព​ក្នុង​ស្បូន​ ​កង​ដាក់​ក្នុង​ស្បូន​ ​ការ​មាន​ផ្ទៃពោះ​មាន​ផលវិបាក​ ​មហារីក​ ​ជំងឺ​ឈាម​ក្រ​កក​ ​ការប្រើ​ថ្នាំ​មួយចំនួន​ ​ការ​មក​រដូវ​ច្រើនៗ​ភាគច្រើន​បង្កឡើង​ដោយ​ការ​អតុល្យភាព​អ័រម៉ូន ដែល​នាំ​ឲ្យ​វដ្ត​រដូវ​មិនមាន ការ​ជ្រុះ​អូ​វ៉ុល​។ ការ​មក​រដូវ​ធម្មតា វា​នឹង​បញ្ចេញ​មេជី​វិត​ញី​ពី​ក្នុង​ក្រពេញ​អូ​វ៉ែ​ហើយក៏​ភ្ញោ​ច​ឲ្យ រាងកាយ​ផលិត​អ័រម៉ូន​ប្រូ​ជេ​ស្តេ​រ៉ូ​ន សម្រាប់​ទទួលខុសត្រូវ​លើ​ការ​មក​រដូវ​ទៀងទាត់​។ នៅពេល មិន​មានការ​ជ្រុះ​មេជី​វិត​ញី​ទេ អ័រម៉ូន​ប្រូ​ជេ​ស្តេ​រ៉ូ​ន​ក៏​មិន​គ្រប់ គ្រាន់​ហើយក៏​បណ្តាល​ឲ្យ​មក​រដូវ ច្រើនៗ​តែម្តងទៅ​៕ ដោយៈ health.com.kh

Related news

Latest News
Hashtags:   

ពេល​អ្នក​មក​រដូវ​ច្រើនៗ

 | 

មូលហេតុ​ទាំងនេះ​គឺជា​អ្វីដែល​អ្នក​គួរតែ​គិតទុក​ជាមុន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources