Sunday 8 December 2019
Home      All news      Contact us      English
kbn - 23 days ago

ឪពុក​ម្តាយ​រវល់​ច្រូតកាត់ ក្មេង​ស្រី​២​នាក់​រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង លង់ទឹក​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​២​នាក់ នាំ​គ្នា​លេង​ក្បែរ​មាត់​ត្រពាំង បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​២ នៅ​ចំណុច​ភូមិ​តាំង​កន្ទួត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ទាំង​ពីរ​នាក់​មាន ទី​១ ឈ្មោះ ម៉ី សា អាយុ​៦​ឆ្នាំ និង​ទី​២ ឈ្មោះ ទុ​យ នី​ម អាយុ​៦​ឆ្នាំ ក្មេង​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​ខាងលើ ដោយនៅ​មុន​ពេល​កើតហេតុ ក្មេង​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​លេង​នៅ​ក្បែ​មាត់​ត្រពាំង ខណៈ​ឪពុក​ម្តាយ​រវល់​ទៅ​ច្រូតកាត់ ។ លុះដល់​ម៉ោង​ហូប​បាយ​ថ្ងៃត្រង់ ស្រាប់តែ​ឈ្មោះ ថន ផូ អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​តាំង​កន្ទួត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​ទាំង​ពីរ​នាក់​លង់ទឹក​ស្លាប់ បាត់​មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​គាត់​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ ។ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​មក​ពិនិត្យ និង​ទទួលស្គាល់​ពី​ក្រុម​គ្រួសារ​ថា ក្មេង​ស្រី​ទាំង​ពីរ​នាក់ ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​សព ជួន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ The post ឪពុក​ម្តាយ​រវល់​ច្រូតកាត់ ក្មេង​ស្រី​២​នាក់​រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង លង់ទឹក​ស្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឪពុក​ម្តាយ​រវល់​ច្រូតកាត់

 | 

ក្មេង​ស្រី​២​នាក់​រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង

 | 

លង់ទឹក​ស្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources