Wednesday 11 December 2019
Home      All news      Contact us      English
postnews - 26 days ago

សត្វដំរីជាច្រើនក្បាល ត្រូវដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ

សៀមរាប: យោងតាមផេក អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥នេះ សត្វដំរីចំនួន៣ក្បាល បានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា សត្វដំរីចំនួន២ក្បាល ត្រូវបានក្រុមការងារជំនាញដឹកជញ្ជូនតាមរថយន្តចេញពីកន្លែងរស់នៅមុខប្រាសាទភ្នំបាខែង សំដៅទៅកាន់ព្រៃសហគមន៍បុស្សធំ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែវិច្ឆិកា ការងារនេះធ្វើឡើងដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរី សហការជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្ដើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរី មកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តនៅដើមឆ្នាំ២០២០តទៅ៕

Related news

Latest News
Hashtags:   

សត្វដំរីជាច្រើនក្បាល

 | 

ត្រូវដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ

 | 

ទៅកាន់ព្រៃសហគមន៍បុស្សធំ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources