Wednesday 11 December 2019
Home      All news      Contact us      English
kbn - 26 days ago

គិតខ្លីម៉្លេះ ធ្វើដូចខ្វះស្រីណាស់ ! យុវជនឈាមរាវ គ្រាន់តែគូដណ្តឹងសុំផ្តាច់ពាក្យសោះ បែរជាចង.កស្លាប់ទទេ

ខេត្តត្បូងឃ្មុំ៖ យុវជនឈាមរាវម្នាក់ តូចចិត្តនឹងនារីជាគូដណ្តឹងសុំផ្តាច់ពាក្យផ្តាច់ចំណងស្នេហ៍ ស្រាប់តែគិតខ្លីលែងចង់រស់តទៅទៀត ក៏ចង.កស្លាប់យ៉ាងអាណោចអាធ័ម នៅយប់ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលវិហារ ហៅមាត់ឃ្មង់ ឃុំជីរោទី២ ស្រុក/ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះដែលគិតខ្លីចង.កស្លាប់មានឈ្មោះផល ភា អាយុ២៣ឆ្នាំ ចំណែក នារីជាគូដណ្ដឹងឈ្មោះ ម៉ាប់ ស្រីវីន រស់នៅភូមិឃុំជាមួយគ្នា។ ជនរងគ្រោះបានសម្រេចចង.កធ្វើអត្តឃាតខ្លួន ក្រោយពីនារីជាគូដណ្ដឹងសុំផ្ដាច់ពាក្យ ផ្តាច់ចំណងស្នេហា។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យ សពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.កប្រាកដមែន មិនមានពាក់ព័ន្ធនឹងករណីអ្វីទេ ។ បន្ទាប់មក បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕ The post គិតខ្លីម៉្លេះ ធ្វើដូចខ្វះស្រីណាស់ ! យុវជនឈាមរាវ គ្រាន់តែគូដណ្តឹងសុំផ្តាច់ពាក្យសោះ បែរជាចង.កស្លាប់ទទេ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

គិតខ្លីម៉្លេះ

 | 

ធ្វើដូចខ្វះស្រីណាស់

 | 

យុវជនឈាមរាវ

 | 

គ្រាន់តែគូដណ្តឹងសុំផ្តាច់ពាក្យសោះ

 | 

បែរជាចង

 | 

កស្លាប់ទទេ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources