Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

អភិបាលខេត្ត​ កោតសរសើរ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩​នេះ បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ស្របតាម​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ របស់ខ្លួន​ទៅតាម​តួនាទី​ភារកិច្ច និង​អរគុណ​ចំពោះ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អង្គការ​ជាតិ -​អន្តរជាតិ និង​សប្បុរសជន​ទាំងអស់ ដែល​តែង​សហការ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍ និង​ការកសាង​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ​របស់​ឃុំ សង្កាត់ តាំងពី​ដំណាក់ កាល​ដំបូង​រហូតដល់​ដំណាក់កាល​នៃ​ការធ្វើសមាហរណកម្ម​នា​ពេលនេះ​។​ ​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គសិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២០ -២០២២ របស់​រដ្ឋបាល​ក្រុង​ស្វាយរៀង​។​ ​ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង លោក​នាយករង​រដ្ឋបាល​សាលាក្រុង ការិយាល័យ​នានា​ជុំវិញ​ក្រុង លោក លោកស្រី​ចៅសង្កាត់ ស្មៀន​សង្កាត់​ទាំង​៧ និង​មន្ត្រី​ពាក់ព័ន្ធ សរុប​ចំនួន​៧៣​នាក់។​ ​លោក​អភិបាលខេត្ត​បាន​បន្តថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នាពេលនេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​សកម្ម​ភាពជា អាទិភាព ស្នើឡើង​ដោយ​ឃុំ សង្កាត់ មាន​ភាពស៊ីសង្វាក់​ប្រទាក់ក្រឡា​គ្នា ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​សកម្មភាព​នានា​របស់​បណ្ដា​មន្ទីរ​-​អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធ​ភាពឆ្លើយតប​ទៅ នឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ។​ [ ]

Related news

Latest News
Hashtags:   

អភិបាលខេត្ត​

 | 

កោតសរសើរ

 | 

ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន

 | 

និង​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources