Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

តុលាការកោះកុង ដោះលែងជនជាប់​ចោទម្នាក់ដែលជឿតាមការញុះញង់ក្រុមទណ្ឌិតសម រង្ស៊ី

ដោយ:សុផានីតា/កោះកុង ៖ ជនជាប់ចោទម្នាក់ដែលបំផុសចលាចង់មកទទួលទណ្ឌិត សម រង្ស៊ី គឺត្រូវបានសាលាដំបូង និងអយ្យការអមសាលាខេត្តកោះកុង ដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ បន្ទាប់តុលាការពិនិត្យពិចារណាលើសំណុំរឿងចប់សព្វគ្រប់ និងមួយថ្ងៃនៃការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាលកម្ពុជា។ ក្រោយពីការឃុំខ្លួនអស់ពេល៩ថ្ងៃមក ជនជាប់ចោទឈ្មោះ ហ៊ុំ ស្រ៊ា ហៅណារ៉ុង ភេទប្រុស អាយុ៤១ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ត្រូវបានសាលាដំបូងខេត្តកោះកុង បានដោះលែងអោយនៅក្រៅឃុំហើយ ស្របពេលចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញារង ពិនិត្យសំណុំរឿងរួចរាល់។ ជនជាប់ចោទដែលត្រូវបានដោះលែងមានកម្រិតវប្បធម៌ចំណេះដឹងទូទៅត្រឹមថ្នាក់ទី៥ កើតនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង្ស ខេត្តតាកែវ ដោយបច្ចុប្បន្ននេះមានអាស័យដ្ឋានរស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមភូមិន្ទ ខេត្តកោះកុង។ ហើយរូបគេទើបត្រូវចាញ់បោកមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី បែរជាទៅប្រព្រឹត្តបទល្មើសរួមគំនិតក្បត់នេះ ជាការប្រព្រឹត្តលើកទីមួយ ដោយសារតែខ្លួនមានភាពល្ងង់ខ្លៅ ឆាប់ជឿលើការអូសទាញរបស់គេ។ តាមដីកាបង្គាប់អោយដោះលែងរបស់លោក ងួន ធីរ ចៅក្រមស៊ើបសួរ ធ្លាប់ចោទប្រកាន់ និងឃុំខ្លួនជនជាប់ចោទខាងលើពីបទៈ រួមគំនិតក្បត់ ដែលប្រព្រឹត្តនៅខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី១០ ខែកញ្ញា [ ]

Related news

Latest News
Hashtags:   

តុលាការកោះកុង

 | 

ដោះលែងជនជាប់​ចោទម្នាក់ដែលជឿតាមការញុះញង់ក្រុមទណ្ឌិតសម

 | 

រង្ស៊ី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources