Wednesday 11 December 2019
Home      All news      Contact us      English
postnews - 26 days ago

Update៖ សិស្សវិទ្យាល័យជម្ពូវ័ន្ត ២នាក់ ស្រក់ទឹកភ្នែកក្រោយចេញ ឆក់លើកដំបូងភ្លាត់ស្នៀតជាប់ជុងទាំងវ័យក្មេង

ភ្នំពេញ: នៅវេលាម៉ោង ១១និង១០នាទីថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ សិស្សសាលាវិទ្យាល័យជម្ពូវ័ន្ត២នាក់ បានចេញធ្វើសកម្មភាពឆក់ជាលើកដំបូងភ្លាត់ស្នៀត ត្រូវកម្លាំងនគរបាលខណ្ឌដង្កោស្ទាក់ដេញចាប់បាន លើផ្លូវជាតិលេខ៣ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ គង់ ចាន់ធឿន អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ជនសង្ស័យទាំង២នាក់មាន៖ ១-ឈ្មោះ អ ចដ អាយុ ១៣ឆ្នាំ មុខរបរសិស្ស ។ ២-ឈ្មោះ ស សផន អាយុ ១៦ឆ្នាំ មុខរបរសិស្ស។ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដាក់កម្លាំងស្ទាក់ចាប់បានជាបន្តបន្ទាប់ ខណ:ពួកគេជិះម៉ូតូឌុបគ្នាបម្រុងនឹងជិះរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីកម្មកររោងចក្រម្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ៕

Related news

Latest News
Hashtags:   

Update៖

 | 

សិស្សវិទ្យាល័យជម្ពូវ័ន្ត

 | 

២នាក់

 | 

ស្រក់ទឹកភ្នែកក្រោយចេញ

 | 

ឆក់លើកដំបូងភ្លាត់ស្នៀតជាប់ជុងទាំងវ័យក្មេង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources