Wednesday 11 December 2019
Home      All news      Contact us      English
kbn - 26 days ago

ផ្ទុះការសរសើរ ! ទង្វើល្អប៉ូលិសចរាចរពាក់ស័ក្តិ១ ជួយបណ្តើរកង់លោកតាម្នាក់ ឆ្លងស្ពានគីហ្សូណា មហាជនពេញចិត្តស្តូក

ខេត្តកំពង់ចាម៖ កាលពីថ្មីៗនេះ មានហ្វេសប៊ុកឈ្មោះកំពង់ចាមកំពង់ចិត្ត បានបង្ហោះរូបភាពគួរឲ្យចាប់អារម្មណ៍ចំនួន៣សន្លឹក ភ្ជាប់ជាមួយសំណេរថា “គាំទ្រសកម្មភាពនគរបាលចរាចរណ៍គោលដៅគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម បានជួយលោកតាជិះកង់ម្នាក់បណ្តើរឡើងស្ពានគីហ្សូណា នេះជាមន្ត្រីប៉ូលិសបម្រើប្រជាពលរដ្ឋ»។ រូបថតទង្វើល្អរបស់ប៉ូលិសចរាចរពាក់ស័ក្តិ១ បានធ្វើឲ្យមហាជនពេញចិត្តស្តូក និងកោតសរសើរ ដោយមានអ្នកខ្លះថា បើមានមន្ត្រីល្អបែបនេះច្រើន ប្រជាពលរដ្ឋនឹងសប្បាយចិត្ត ហើយតែងតែគោរពស្រលាញ់ជានិច្ច។ ខណៈដែលអ្នកខ្លះទៀតលើកឡើងថា មន្ត្រីប៉ូលិសចរាចរដែលតែងតែចាំជំរិតយកលុយពីប្រជាពលរដ្ឋ គួរណាតែចេះខ្មាសលោកពូប៉ូលិសម្នាក់នេះផង ៕ The post ផ្ទុះការសរសើរ ! ទង្វើល្អប៉ូលិសចរាចរពាក់ស័ក្តិ១ ជួយបណ្តើរកង់លោកតាម្នាក់ ឆ្លងស្ពានគីហ្សូណា មហាជនពេញចិត្តស្តូក appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ផ្ទុះការសរសើរ

 | 

ទង្វើល្អប៉ូលិសចរាចរពាក់ស័ក្តិ១

 | 

ជួយបណ្តើរកង់លោកតាម្នាក់

 | 

ឆ្លងស្ពានគីហ្សូណា

 | 

មហាជនពេញចិត្តស្តូក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources