Wednesday 11 December 2019
Home      All news      Contact us      English
kbn - 26 days ago

ទីបំផុត ! រថយន្តទំនើបរបស់ស្រីស្អាត ដែលចោរលួចនៅកំពង់ស្ពឺ ត្រូវសមត្ថកិច្ចរកឃើញវិញហើយ នៅខេត្តព្រះវិហារ ព្រមទាំងចាប់ជនសង្ស័យ២នាក់

ខេត្តព្រះវិហារ៖ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ របស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់ របស់លោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការឯកភាពពីលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យ២នាក់ ត្រង់ចំណុចអូរផ្ដាច់ស្នេហ៍ចម្ងាយពីផ្លូវជាតិ ៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ពាក់ព័ន្ធនឹងបទល្មើសលួចរថយន្ត។ ជនសង្ស័យឈ្មោះផន សុភក្រ័ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ។ ដកហូតម្សៅពណ៌សថ្លា ចំនួន២កញ្ចប់តូច, ស្លាកលេខ ក្លែងក្លាយ ភ្នំពេញ 2AU-0708 (របស់ជនសង្ស័យ) និងរថយន្តម៉ាក Lexus RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2BG-4959 [ ] The post ទីបំផុត ! រថយន្តទំនើបរបស់ស្រីស្អាត ដែលចោរលួចនៅកំពង់ស្ពឺ ត្រូវសមត្ថកិច្ចរកឃើញវិញហើយ នៅខេត្តព្រះវិហារ ព្រមទាំងចាប់ជនសង្ស័យ២នាក់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ទីបំផុត

 | 

រថយន្តទំនើបរបស់ស្រីស្អាត

 | 

ដែលចោរលួចនៅកំពង់ស្ពឺ

 | 

ត្រូវសមត្ថកិច្ចរកឃើញវិញហើយ

 | 

នៅខេត្តព្រះវិហារ

 | 

ព្រមទាំងចាប់ជនសង្ស័យ២នាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources