Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

ឡូយ​កប់​! ទូរស័ព្ទ Motorola Razr ត្រឡប់មកវិញ ជាមួយ​អេក្រង់​បត់​បាន​

​សព្វថ្ងៃ​គឺជា​សម័យកាល​នៃ​ការវិល​ត្រឡប់មកវិញ​នូវ​ទូរស័ព្ទ​ស៊េរី​ពីមុនៗ ហើយ​ឥឡូវ​ទូរស័ព្ទ​បត់ Razr ដ៏​ល្បី​របស់ Motorola បាន​វិល​ត្រឡប់មកវិញ​ជាមួយ​អេក្រង់​បត់​បាន និង​តម្លៃ​ថ្លៃ​គួរសម​គឺ ១.៤៩៩ ដុល្លារ​។ ​វេ​ប​សាយ Bloomberg បាន​រាយការណ៍​ថា ទូរស័ព្ទ​នេះ​អា​ចរក​បញ្ជា​ទិញ​ទុក​មុន​បាន​សម្រាប់​ទ្វីបអឺរ៉ុប​និង​សហរដ្ឋ​អាម៉េរិក​នៅត្រឹម​ខែធ្នូ និង​អាច​រក​ទិញ​តាម​ហាង​បាន​នៅត្រឹម​ខែមករា​។ ទូរស័ព្ទ​នេះ​ក៏​រំពឹង​លក់​នៅ​អាម៉េរិក​ឡាទីន អាស៊ី និង អូស្ត្រាលី​ផងដែរ​។​ ​ទូរស័ព្ទ Razr ស៊េរី​ដំបូង​បានចេញ​លក់​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ​២០០៤ និង​ក្លាយជា​និមិត្តរូប​វប្បធម៌​អាម៉េរិក​មួយ​រំពេច ដោយ​លក់ដាច់​ជាង ១៣០ លាន​គ្រឿង​។ ត្បិត​ឥឡូវ​វា​នៅតែ​មានឈ្មោះ Motorola ប៉ុន្តែ​ម៉ាក​នេះ​ឥឡូវ​គឺ​កាន់កាប់​ដោយ​ក្រុមហ៊ុន​ចិន Lenovo Group Limited​។ ​ទូរស័ព្ទ​ថាច់​ស្គ្រី​ន Razr មាន​អេក្រង់​ទំហំ ៦,២ អ៊ី​ញ​នៅពេល​លាត និង​មាន​អេក្រង់​ថាច់​នៅ​ខាងក្រៅ​មួយទៀត​ទំហំ ២,៧​អ៊ី​ញ​។ នៅពេល​បត់​ទូរស័ព្ទ​គឺ​វា​នឹង​ផ្តាច់ការ​តេ​ទូរស័ព្ទ​តែម្តង មិនចាំបាច់​អូស​លើ​អេក្រង់​ដើម្បី​បិទ​ការ​តេ​ចូល​នោះទេ​។ ​ទោះយ៉ាងណា ទូរស័ព្ទ​នេះ​ដំណើរការ​លើ​បន្ទះ​ឈី​កម្រិត​មធ្យម Snapdragon 710 ខណៈ​ដំណើរការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) និង​មាន​ថ្ម​ត្រឹម ២.៥១០ មិ​ល្លី​អំពែរ​ម៉ោង​ប៉ុណ្ណោះ​។ វា​ក៏មាន​រន្ធ​ដោត​កាស ៣,៥​មិល្លីម៉ែត្រ និង​អង្គ​ចងចាំ ១២៨ [ ]

Related news

Latest News
Hashtags:   

ឡូយ​កប់​

 | 

ទូរស័ព្ទ

 | 

Motorola

 | 

ត្រឡប់មកវិញ

 | 

ជាមួយ​អេក្រង់​បត់​បាន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources