Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុដែលមានតម្លៃជាង២០០លានដុល្លារអាមេរិក

ដោយ៖តារារិទ្ធ(ក្រុងព្រះសីហនុ)​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីការបើកការដ្ឋានស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី ១៦ខែវិច្ឆិកា ២០១៩ នៅបរិវេណឆ្នេរឯករាជ្យស្ថិតក្នុងសង្កាត់លេខ ៣ ក្រុងខេត្តព្រះ សីហនុ ។ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ឡើងវិញលើផ្លូវ​សរុប៣៤ខ្សែប្រវែង​ជាង ៨៤ ​គីឡូ ម៉ែត្រនៅ​ក្រុងព្រះសីហនុបានបើកជាផ្លូវការ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង ២០០ ​លាន​ដុល្លារ​ ​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។ ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះគឺមាន​ការចូលរួម​ពី​កម្លាំង​ជំនាញដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍ក្នុងនោះ​មាន​កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាបស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅប្រវែង ៩.៣៦៥​ម ចំនួន ០១ ខ្សែ​ ។ កងវិស្វកម្មលេខ ១៧៨ ស្ពាន​ថ្នល់ស្ថាបនា​វិថី​ឯករាជ្យប្រវែង ៥.៣៦៥​ម ចំនួន ០១​ខ្សែ​។ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​,វិថី​ពូ​ទ្បូ​វៃ​, វិថី​២​ធ្នូ​, វិថី​២៨ មិថុនាប្រវែង​សរុប ២៣.៣៦០​មចំនួន០៥​ខ្សែ​។ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គស្ថាបនាមហាវិថី​រាម​លេខ៤៥និង​វិថី​មិត្តភាព​កម្ពុជា​-​រុស្សី លេខ៧០៥ ប្រវែង​សរុប១១.៦០៣​មចំនួន០២​ខ្សែ​។ ក្រុមហ៊ុនសារ​ជីវ​កម្មពិស្ណុការ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ៤, ៦, ១២, [ ]

Related news

Latest News
Hashtags:   

សម្តេចតេជោ

 | 

នឹងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុដែលមានតម្លៃជាង២០០លានដុល្លារអាមេរិក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources