Wednesday 11 December 2019
Home      All news      Contact us      English
postnews - 26 days ago

ស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើសេចក្ដីទុកចិត្ត

កំពង់ឆ្នាំង: នៅវេលាម៉ោង ១០និង០០ នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើសេចក្ដីទុកចិត្ត។ ជនសង្ស័យឈ្មោះ ហេង ឡៃហៀង ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ការចាប់ខ្លួននេះ ធ្វើទ្បើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៩/១៤ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ របស់ចៅក្រមស៊ើបសួរលោក សាន សុផាត ដែលទីកន្លែងប្រព្រឹត្តបទល្មើស ស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣កន្លងទៅ៕

Related news

Latest News
Hashtags:   

ស្ត្រីម្នាក់

 | 

ត្រូវសមត្ថកិច្ចឃាត់ខ្លួន

 | 

ករណីរំលោភលើសេចក្ដីទុកចិត្ត

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources